សិក្ខាសាលានេះត្រូវបានដឹកនាំដោយវៀតណាម សហការជាមួយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការរំសាយអាវុធ (UNODA) និងសហភាពអឺរ៉ុប ដោយមានការចូលរួមពីតំណាងមកពីប្រទេស អង្គការអន្តរជាតិ និងវិទ្យាស្ថានស្រាវជ្រាវចំនួន ២៥ មកពីតំបន់អាមេរិកឡាទីន និងការាបៀន។
ក្នុងនាមជាអធិបតីនៃសិក្ខាសាលានេះ លោកឯកអគ្គរដ្ឋទូត ដូ ហ៊ុងវៀត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានដែលត្រូវបានតែងតាំងសម្រាប់សន្និសីទពិនិត្យឡើងវិញនូវការអនុវត្តសន្ធិសញ្ញា NPT បានចែករំលែកទស្សនៈថា នៅក្នុងបរិបទនៃស្ថានភាពសកលដ៏ស្មុគស្មាញនាបច្ចុប្បន្ន សន្និសីទពិនិត្យឡើងវិញ NPT គឺជាដំណើរការមួយក្នុងចំណោមដំណើរការពហុភាគីដ៏សំខាន់ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។
លោកឯកអគ្គរដ្ឋទូតបានចែករំលែកអាទិភាពដែលវៀតណាមគ្រោងនឹងជំរុញ ក្នុងនាមជាប្រធាន ដោយអះអាងនូវការសន្យាថា នឹងដឹកនាំសន្និសីទតាមស្មារតីតម្លាភាព តុល្យភាព និងបរិយាប័ន្ន ដែលផ្ទៀងស្តាប់ និងឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវកង្វល់ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសជាសមាជិកទាំងអស់។ លោកក៏បានអំពាវនាវដល់ប្រទេសនានានៅក្នុងតំបន់អាមេរិកឡាទីន និងតំបន់ការ៉ាបៀន ដែលជាតំបន់គ្មានអាវុធនុយក្លេអ៊ែរដំបូងគេបង្អស់របស់ពិភពលោក បន្តរួមចំណែកយ៉ាងសកម្ម និងមានទំនួលខុសត្រូវចំពោះសន្និសីទពិនិត្យឡើងវិញ NPT ឆ្នាំ ២០២៦ ផងដែរ៕






