• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញការផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស

ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Pham Binh Minh ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តលើគម្រោងផ្សព្វផ្សាយអំពីសិទ្ធិមនុស្សនៅវៀតណាម សម្រាប់ដំណាក់កាល ២០២៣ - ២០២៨។
  លំហាត់ស្តារនីតិសម្បទាសម្រាប់សិស្សពិការ (រូបថត៖ Pham Kien/TTXVN)  

គម្រោងនេះបានជ្រើសរើសការផ្សព្វផ្សាយទាំងផ្ទាល់និងអនឡាញ គឺសំដៅឆ្ពោះទៅទីតាំងដែលមានប្រជាជនវៀតណាមរស់នៅច្រើន; វិស័យអាទិភាពមួយចំនួនសម្រាប់ អភិវឌ្ឍន៍ទំនាក់ទំនងការបរទេសរបស់បក្សនិងរដ្ឋ; ទីស្នាក់ការ របស់ទីភ្នាក់ងារសិទ្ធិមនុស្សអន្តរជាតិដូចជា៖ ញូវយ៉ក (សហរដ្ឋអាមេរិក) ទីក្រុង ហ្សឺណែវ (ស្វីស) និងបាងកក (ប្រទេសថៃ)...។ គោលដៅនៃគម្រោងនេះគឺផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ដើម្បីបង្កើតការផ្លាស់ប្តូរក្នុងការយល់ដឹងក្នុងសង្គមទាំងមូលអំពីសិទ្ធិមនុស្ស; ព័ត៌មានគ្រប់គ្រាន់ដើម្បីជួយប្រជាជនក្នុងប្រទេស ជនរួមជាតិនៅក្រៅប្រទេស និងមិត្តអន្តរជាតិយល់ច្បាស់អំពីទស្សនៈ គោលនយោបាយ កិច្ចខិតខំប្រឹងប្រែង និងលទ្ធផលសម្រេចបានក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅវៀតណាម;  លើកកម្ពស់កិត្យានុភាពរបស់វៀតណាមលើវិស័យសិទ្ធិមនុស្សក្នុងកម្រិតក្នុងស្រុក តំបន់ និងអន្តរជាតិ។

ជាពិសេសក្នុងវិស័យកិច្ចការបរទេស គម្រោងនេះខិតខំបញ្ចប់ការអនុវត្តអនុសាសន៍អន្តរជាតិស្តីពីការបង្កើនការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្សដែលត្រូវបានរដ្ឋាភិបាលវៀតណាម អនុម័ត រួមទាំងអនុសាសន៍ក្រោមយន្តការត្រួតពិនិត្យជាសកល (UPR) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ វដ្ត ទី៣។ គម្រោងផ្សព្វផ្សាយច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស ក្នុងនោះ ផ្តោតការយកចិត្តទុកដាក់ជាពិសេសចំពោះអនុសញ្ញាអន្តរជាតិមូលដ្ឋានចំនួន ៧ ស្តីពីសិទ្ធិមនុស្ស ដែលវៀតណាមជាសមាជិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

ការកែច្នៃផលិតផលកសិកម្មនៅរដ្ឋធានីហាណូយ - សក្តានុពលដ៏ធំមួយសម្រាប់ការបង្កើនតម្លៃ

នៅក្នុងបរិបទដែលអ្នកប្រើប្រាស់មានការយកចិត្តទុកដាក់កាន់តែខ្លាំងលើភាពងាយស្រួល សុវត្ថិភាព និងគុណភាព ឧស្សាហកម្មកែច្នៃកសិកម្ម រុក្ខផល និងជលផល កំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងខ្សែសង្វាក់តម្លៃកសិកម្មរបស់រដ្ឋធានី ហាណូយ។ ទោះជាយ៉ាងណាក៏ដោយ វិស័យនេះមិនទាន់ប្រើប្រាស់អស់សក្តានុពលរបស់ខ្លួននៅឡើយទេ ដោយសារតែការផលិតតាមខ្នាតតូច បច្ចេកវិទ្យាហួសសម័យ សមត្ថភាពទាប និងកង្វះសហគ្រាសធំៗ ដែលមានសមត្ថភាពនាំមុខទីផ្សារ។

Top