• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប្រទេសមានទទួលខុសត្រូវហើយទប់ទល់ដោយម្ចាស់ការនឹងបម្រែបម្រួលអាកាសធាតុ


ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy (ខាងឆ្វេង) បានដាក់ជូនតំណាងអ.ស.បនូវឯកសារបម្រុងទុកស្ដីពីការអនុម័តលើកំណែធ្វើវិសោធនកម្ម បំពេញបន្ថែម Kigali ចំណុះពិធីសារ Montreal (រូបថត៖ VOV)

ព្រឹត្តិការណ៍សន្ធិសញ្ញាអន្តរជាតិ (Treaty Event) បានប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែកញ្ញា នៅខាងក្រៅសម័យពិភាក្សាជាន់ខ្ពស់នៃកិច្ចប្រជុំលើកទី៧៤មហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក។
នៅព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអ.ស.បលោក Dang Dinh Quy បានដាក់ជូនអគ្គលេខាធិការអ.ស.បលោក Antonio Guterres នូវឯកសារបម្រុងទុកស្ដីពីការអនុម័តលើកំណែធ្វើវិសោធនកម្ម បំពេញបន្ថែម Kigali ចំណុះពិធីសារ Montreal ស្ដីពីសារធាតុដែលបំផ្លាញស្រទាប់អូហ្សូន។

ការអនុម័តលើកំណែធ្វើវិសោធនកម្ម បំពេញបន្ថែម Kigali ពិតជាមានអត្ថន័យដ៏សំខាន់ ដែលបង្ហាញនូវតួនាទីរបស់វៀតណាមក្នុងនាមជាសមាជិកដែលមានការទទួលខុសត្រូវទប់ទល់យ៉ាងសកម្មនិងម្ចាស់ការនឹងបម្រែបម្រួលអាកាសធាតុ ព្រមទាំងត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយប្រទេសនានានិងសហគមន៍អន្តរជាតិក្នុងការគ្រប់គ្រងនិងលុបបំបាត់សារធាតុដែលបំផ្លាញស្រទាប់អូហ្សូន។ គួរបញ្ជាក់ថា នាបច្ចុប្បន្ន វៀតណាមជាសមាជិកនៃសន្ធិសញ្ញាទីក្រុង វីយែនស្ដីពីកិច្ចការពារស្រទាប់អូហ្សូនពិធីសារ Montreal និងបណ្ដាកំណែធ្វើ វិសោធនកម្មនិងបំពេញបន្ថែមនៃពិធីសារនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top