• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប់ឆ្នោតជាថ្មីម្តងទៀតជាសមាជិកគណៈកម្មការច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិ

នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) លោក Nguyen Hong Thao ត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មីជាសមាជិកនៃគណៈកម្មការច្បាប់អន្តរជាតិរបស់អង្គការសហប្រជាជាតិ (ILC) សម្រាប់អាណត្តិ ២០២៣-២០២៧។
 

ឯកអគ្គរដ្ឋទូត លោក Nguyen Hong Thao (ឆ្វេង) នៅឯការបោះឆ្នោត (រូបថត៖ TTXVN)


លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ត្រូវបានបោះឆ្នោតជ្រើសរើសជាថ្មីម្តងទៀតនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ នៅទីក្រុង ញូវយ៉ក (សហរដ្ឋអាមេរិក) ដោយមានសំឡេងគាំទ្រ ១៤៥/១៩១ ហើយឈរនៅលំដាប់ លេខ ៤ ក្នុងចំណោមបេក្ខភាពទាំង ១១ នៅអាស៊ី-ប៉ាស៊ីហ្វិក។ នៅទីស្នាក់ការអង្គការសហប្រជាជាតិ បន្ទាប់ពីបានជាប់ឆ្នោត លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao បានសម្តែងនូវមោទនភាពក្នុងការបន្តរួមចំណែកសម្រាប់ឋានៈរបស់វៀត ណាម ដែលកំពុងបោះជំហានយ៉ាងរឹងមាំ បំពេញតាមការរំពឹងទុករបស់មិត្តអន្តរជាតិចំពោះវៀត ណាមក្នុងតួនាទីជាអ្នកតាក់តែងច្បាប់អន្តរជាតិ ដើម្បីដោះស្រាយរាល់ជំលោះនិងជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រជាជាតិ។ លោកឯកអគ្គរដ្ឋទូតបានសន្យាថា នឹងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងអាណត្តិទីពីររបស់ខ្លួន ដើម្បីលើកតម្កើងគេរ្តិ៍ឈ្មោះរបស់វៀតណាមនៅលើឆាកអន្តរជាតិ។

មុននោះ  ក្នុងអាណត្តិ ២០១៧-២០២២ ឯកអគ្គរដ្ឋទូតលោក Nguyen Hong Thao គឺជាជនជាតិ វៀតណាមដំបូងគេដែលជាប់ឆ្នោតក្នុង ILC ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top