• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលគោរពនិងជួយសម្រួលដល់ការធានាសិទ្ធិសេរីភាពខាង ជំនឿសាសនា

 នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ​២០១៩ នៅខេត្ត Ha Nam ក្រុមការងាររបស់រដ្ឋាភិបាលបាន សហការ​ជាមួយ​គណៈ​កម្មាធិការ​ប្រជាជន​ខេត្ត Ha Nam រៀបចំកិច្ចប្រជុំបូកសរុប ​ការងារបញ្ជា​ណែនាំ ជួយ​ឧបត្ថម្ភ​ដល់​សមាគមន៍​ពុទ្ធសាសនា​វៀត​ណាម​ក្នុងការ រៀបចំមហាពិធីវិសាខ​បូជាអង្គការសហប្រជាជាតិ​ឆ្នាំ២០១៩។
 
អញ្ជើញ​ថ្លែងនៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានអះអាងថា មហាពិធី​វិសាខ​បូជា​ឆ្នាំ​២០១៩ ត្រូវបានរៀបចំឡើងប្រកប ដោយជោគជ័យនៅវៀតណាមជាថ្មីម្ដងទៀត។ ប្រការនេះ​បាន​អះអាង​ថា វៀត​ ណាមជានិច្ចកាលគោរពនិងគាំទ្រចំពោះ​គោល​ជំហររបស់អង្គការស​ហប្រ​ជាជាតិ ក៏ដូចជា​ការយក​ចិត្ត​ទុកដាក់​របស់​វៀត​ណាមចំ​ពោះរាល់តម្លៃសីលធម៌ដ៏ល្អប្រ សើ​ររបស់បណ្ដាសាសនា ដែលក្នុង​នោះមាន​ពុទ្ធសាសនា​ផង​ដែរ​។
 
ជាពិសេស​គឺ តាមរយៈសេចក្ដីថ្លែងការណ៍ Ha Nam មហាពិធីវិសាខបូជាឆ្នាំ ២០១៩បានបន្តអះអាងថា វៀតណាម​ជានិច្ច​កាល​គោរពនិងជួយសម្រួលដល់​ការ ធានាសិទ្ធិសេរីភាពខាងជំនឿ​សាសនារបស់​ប្រជាជន បង្កភាព​ងាយស្រួល​ដើម្បី ​អោយបណ្ដាសាសនាធ្វើសកម្មភាពយ៉ាងត្រឹមត្រូវបានការកំណ​ត់រ​បស់ច្បាប់ ព្រម ទាំងបង្ហាញ​នូវ​សុឆន្ទៈ​របស់​វៀត​ណាម ដោយត្រៀមខ្លួនជាស្រេច ធ្វើជាមិត្ត ជា ដៃគូគួរអោយជឿទុកចិ​ត្តរបស់មិត្តភក្តិអន្ត​រ​ជាតិ ជាសមាជិក​មាន​ការទទួលខុស ត្រូវរបស់អង្គការសហប្រជា​ជាតិ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top