• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឆ្ពោះទៅគោលដៅនាំចេញអង្ករប្រកបដោយចីរភាព

សន្និសីទអន្តរជាតិស្តីពីអង្កវៀតណាមបានប្រារព្ធនារសៀលថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។ យោងតាមការស្ថិតិ ក្នុងឆ្នាំ ២០១៧ ប្រទេសវៀតណាមគឺជាប្រទេស ឈរលំដាប់ថ្នាក់ទីបីនៅក្នុងពិភពលោកអំពីបរិមាណនាំ​ចេញអង្ករ។

គិតត្រឹមថ្ងៃទី ១៥ ខែកញ្ញានេះ ការនាំចេញអង្កររបស់វៀតណាមបានកើនដល់ជាង ៤,៧ លានតោនដែលមានតម្លៃទទួលបាន ២,៣៨ ពាន់លានដុល្លារ។ ដើម្បីអាចឆ្ពោះទៅរកទិសដៅនាំចេញអង្ករប្រកបដោយនិរន្តភាព ប្រទេសវៀតណាមបានជម្រុញការរៀបចំរចនាសម្ព័ន្ធផលិតកម្មស្រូវអង្ករឡើងវិញ។ ទន្ទឹមជាមួយគ្នានោះ លើកកម្ពស់និងធ្វើឱ្យមានស្ថិរភាពគុណភាពនៃអង្ករនាំចេញពីមួយជំហានទៅមួយជំហាន សំដៅឆ្លើយតបនឹងបទ​បញ្ញត្តិកាន់តែតឹងរឹងនៃទីផ្សារអន្តរជាតិ។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Do Thanh Hai បានឲ្យដឹងថា៖ “វៀតណាមបានរៀបចំសន្និសីទអង្ករអន្តរជាតិជាលើកដំបូងនៅប្រទេសវៀតណាមតែម្តង​ ដើម្បីណែនាំដល់មិត្តអន្តរជាតិនូវរូបភាពនិងផលិតផលអង្កររបស់វៀតណាម ដែលមានការបោះជំហានយ៉ាងខ្លាំងទាំងគុណភាពនិងសម្បូរប្រភេទ  ដើម្បីបំពេញតាមតម្រូវការខ្ពស់របស់អតិថិជន។ ទន្ទឹមនឹងនោះ ផ្នែកអង្ករវៀតណាមក៏បានទទួលនិងចែករំលែកនូវបទពិសោធន៍ក៏ដូចជាផ្តល់គំនិតយោបល់លើទិសដៅផលិតកម្មនិងនាំចេញឆ្ពោះទៅកាន់ការកសាងនិងអភិវឌ្ឍពាណិជ្ជសញ្ញាអង្ករវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top