• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួម​ការតាំង​ពិព័រណ៍និងវេទិកាការពារជាតិឥណ្ឌូនេស៊ី​លើកទី១០

តបតាមការអញ្ជើញរបស់ក្រសួងការពារជាតិឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ត្រី Nguyen Ba Luc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទៅប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមការតាំងពិព័រណ៍និងវេទិកាការពារជាតិឥណ្ឌូនេស៊ីលើកទី ១០ (Indo Defence)។

គណៈប្រតិភូបានចូលរួមពិធីបើក ទស្សនាស្តង់ទំនិញ និងកន្លែងដាក់តាំងបង្ហាញផលិតផលរបស់សហគ្រាសនិងសាជីវកម្មធំៗមួយចំនួននៅលើពិភពលោក ហើយមានជំនួបសន្ទនាជាមួយដៃគូនានា។

គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ត្រី Nguyen Ba Luc អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម។ រូបថត៖ PV/VOV-ឥណ្ឌូនេស៊ី

ដោយប្រធានបទ “ភាពជាដៃគូការពារជាតិ ដើម្បីសន្តិភាព និងស្ថិរភាពសកល” វេទិកានេះគឺជាព្រឹត្តិការណ៍យុទ្ធសាស្ត្រដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងវិស័យការពារជាតិ។ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែមិថុនា Indo Defence មានការចូលរួមពីអ្នកតាំងពិព័រណ៍ចំនួន ១.១៨០ មកពី ប្រទេសចំនួន ៦០។

គណៈប្រតិភូបានចូលរួមពិធីបើក ទស្សនាស្តង់ទំនិញ និងកន្លែងដាក់តាំងបង្ហាញផលិតផលរបស់សហគ្រាសនិងសាជីវកម្មធំៗមួយចំនួននៅលើពិភពលោក។ រូបថត៖ PV/VOV-ឥណ្ឌូនេស៊ី

ក្រសួងការពារប្រទេសវៀតណាមបានបញ្ជូនគណៈប្រតិភូទៅចូលរួម Indo Defence ឆ្នាំ ២០២៥ គឺជាសកម្មភាពសហប្រតិបត្តិការអន្តរជាតិមួយ ដើម្បីអនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការកសាងនិងអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិរបស់វៀតណាមក្នុងទិសដៅសកម្ម ខ្លួនទីពឹងខ្លួន ពហុគោលបំណង ទំនើប ជាពិសេសសេចក្តីសម្រេចចិត្តលេខ ០៨ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិដល់ឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមអំពាវនាវឱ្យប្រទេសនានាគោរពយ៉ាងម៉ឺងមាត់និងមានតុល្យភាពនូវសសរស្តម្ភទាំងបីនៃសន្ធិសញ្ញា NPT

វៀតណាមអំពាវនាវឱ្យប្រទេសនានាគោរពយ៉ាងម៉ឺងមាត់និងមានតុល្យភាពនូវសសរស្តម្ភទាំងបីនៃសន្ធិសញ្ញា NPT

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេស លោកស្រី ឡេ ធី ធូ ហាំង ប្រធានគណៈប្រតិភូវៀតណាម នៅក្នុងវគ្គពិភាក្សាទូទៅនៅថ្ងៃដំបូងនៃកិច្ចប្រជុំពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នាថ្ងៃទី ២៧ ខែមេសា (ម៉ោងក្នុងស្រុក)។

Top