• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ

នាព្រឹកថ្ងៃទី ២៨ មេសា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អគ្គមេបញ្ជាការកងទ័ពប្រជាជន ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ បានដឹកនាំកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ អាណត្តិ ឆ្នាំ ២០២៦-២០៣១។ អញ្ជើញចូលរួម មានវត្តមាននាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន ផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម និងសមាជិកក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិ (រូបថត៖ វ៉ាន់ ហ៊ីវ/VOV)

នៅក្នុងកិច្ចប្រជុំនេះ បានទទួលស្គាល់ជាឯកច្ឆ័ន្ទថា ក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ គឺជាស្ថាប័នរដ្ឋធម្មនុញ្ញពិសេសមួយ ដែលភ្ជាប់ទៅនឹងបញ្ហាជាតិសំខាន់ៗ ដែលមានមុខងារនិងភារកិច្ច សម្រេចចិត្តលើបញ្ហាសំខាន់ៗជាពិសេសទាក់ទងនឹងការការពារជាតិ សន្តិសុខ និងការការពារមាតុភូមិ។ នៅក្នុងបរិបទជាតិ និងសកលលោកបច្ចុប្បន្ន តម្រូវការសម្រាប់ក្រុមប្រឹក្សាគឺត្រូវស្រាវជ្រាវ វាយតម្លៃ ព្យាករណ៍ និងរៀបចំជាមុន ដើម្បីកុំឱ្យប្រទេសជាតិធ្លាក់ក្នុងភាពអសកម្ម ឬមានការភ្ញាក់ផ្អើលក្នុងស្ថានភាពណាមួយ។

កិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខអាណត្តិឆ្នាំ ២០២៦-២០៣១ បានដាក់គ្រឹះដ៏សំខាន់មួយសម្រាប់សកម្មភាពរបស់ក្រុមប្រឹក្សាពេញមួយអាណត្តិ ដោយរួមចំណែកដល់ការកែលម្អការងារដឹកនាំ និងការណែនាំក្នុងការដោះស្រាយបញ្ហាយុទ្ធសាស្ត្រទាក់ ទងនឹងការការពារជាតិ សន្តិសុខ និងកិច្ចការបរទេស ព្រមទាំងការពារមាតុភូមិវៀតណាមសង្គមនិយមយ៉ាងរឹងមាំនៅក្នុងស្ថានភាពថ្មី៕

តាម​ vovworld.vn/km-KH

វៀតណាមអំពាវនាវឱ្យប្រទេសនានាគោរពយ៉ាងម៉ឺងមាត់និងមានតុល្យភាពនូវសសរស្តម្ភទាំងបីនៃសន្ធិសញ្ញា NPT

វៀតណាមអំពាវនាវឱ្យប្រទេសនានាគោរពយ៉ាងម៉ឺងមាត់និងមានតុល្យភាពនូវសសរស្តម្ភទាំងបីនៃសន្ធិសញ្ញា NPT

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេស លោកស្រី ឡេ ធី ធូ ហាំង ប្រធានគណៈប្រតិភូវៀតណាម នៅក្នុងវគ្គពិភាក្សាទូទៅនៅថ្ងៃដំបូងនៃកិច្ចប្រជុំពិនិត្យឡើងវិញលើកទី ១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នាថ្ងៃទី ២៧ ខែមេសា (ម៉ោងក្នុងស្រុក)។

Top