• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមសន្និសីទសេដ្ឋកិច្ចបៃតងដោយចីរភាពឆ្នាំ ២០១៨


 គណៈប្រតិភូវៀតណាមនិងគណៈប្រតិភូកាណាដានៅខាងក្រៅសន្និសីទសេដ្ឋកិច្ចបៃតងដោយចីរភាពឆ្នាំ ២០១៨ (VOV)

 សន្និសីទសេដ្ឋកិច្ចបៃតងដោយចីរភាព (SBEC) បានប្រព្រឹត្តិទៅនៅទីក្រុង Nairobi ប្រទេស Kenya ចាប់​ពីថ្ងៃ​ទី​២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ​២០១៨។ សន្និសីទ SBEC នេះ បានរៀបចំឡើងដោយប្រទេស Kenya ប្រទេស​កាណា​ដា និង​ប្រទេសជប៉ុន ក្រោមការជួយឧប​ត្ថម្ភរបស់​ UNDP។ 

គណប្រតិភូ​វៀត​ណាមរួមមានតំណាងក្រសួងធនធាន និ​ងបរិស្ថាន ក្រសួងកសិកម្ម និងអភិវ​ឌ្ឍន៍ជនបទ និង​ក្រសួង​ការ​បរទេស បានអញ្ជើញចូលរួមសន្និសីទនេះ​។ សន្និសីទ SBEC ក៏មានការចូលរួមរបស់តំណាងចំនូ​ន ​១៨​០០០ រូប​មក​ពីប្រទេសចំនួន ១៨៣ ក្នុ​ងនោះ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិ​បាលនៃប្រទេសនានាចំនួន ៤០​ រូប។​ ដោយ​មាន​ប្រធានបទ  "សេដ្ឋកិច្ចបៃតង និងរបៀ​បវារៈដល់ឆ្នាំ២០៣០ ស្ដីពីការអភិវឌ្ឍដោយចីរភាព​" នោះ​ សន្និសីទ​ SBEC ឆ្នាំ២០១៨ គឺជាឱកាសសម្រាប់​ប្រទេសនានា​ក្នុងការ​ពិភាក្សាអំពី​វិធាន​ការប្រើ​ប្រាស់​ប្រភព​ធនធាន​ប្រកបដោយប្រសិទ្ធភាព និងចីរភាព ក៏ដូច​ជាធានាសន្តិសុខ សុវត្ថិភាពនា​វាចរណ៍​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​។

នៅក្នុង​កិច្ចិប្រជុំឯកទេសស្ដីពីការធ្វើសកម្មភាពដើម្បីអាកាសធាតុ កសិកម្ម និងការគ្រប់​គ្រង​កាកសំណល់​និងការ​បំពុលម​ហាសាគរនោះ លោកស្រី Pham Thi Gam តំណាងមួយរូបមកពីក្រ​សួងធនធាន និង​បរិស្ថាន​វៀត​ណាម​បានថ្លែងសុន្ទរកថាអំពីការបំពុលបរិស្ថានទឹក​ ដោយសារកាកសំណល់ថង់ប្លាស្ទិក​។ លោក​ស្រីបាន​អះអាង​នូវការ​សាកល្បងដ៏ធំធេង ដែលប្រទេសនានាកំពុងប្រ​ឈមមុខ ជាពិសេសគឺ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជាវៀត​ណាម។ លើលពីនេះទៅទៀត គ​ណប្រតិភូវៀត​ណាម​ក៏បាន​ចែករំលែក​អំពី​គោល​នយោបាយ​​របស់បក្ស​ និងរដ្ឋវៀតណាមក្នុងការដោះស្រាយការបំពុលបរិ​ស្ថានដោយសារ កា​កសំណល់​ថង់​ប្លាស្ទិកផ​ងដែ​រ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top