គណៈប្រតិភូវៀតណាមនិងគណៈប្រតិភូកាណាដានៅខាងក្រៅសន្និសីទសេដ្ឋកិច្ចបៃតងដោយចីរភាពឆ្នាំ ២០១៨ (VOV)
សន្និសីទសេដ្ឋកិច្ចបៃតងដោយចីរភាព (SBEC) បានប្រព្រឹត្តិទៅនៅទីក្រុង Nairobi ប្រទេស Kenya ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០១៨។ សន្និសីទ SBEC នេះ បានរៀបចំឡើងដោយប្រទេស Kenya ប្រទេសកាណាដា និងប្រទេសជប៉ុន ក្រោមការជួយឧបត្ថម្ភរបស់ UNDP។
គណប្រតិភូវៀតណាមរួមមានតំណាងក្រសួងធនធាន និងបរិស្ថាន ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងក្រសួងការបរទេស បានអញ្ជើញចូលរួមសន្និសីទនេះ។ សន្និសីទ SBEC ក៏មានការចូលរួមរបស់តំណាងចំនូន ១៨០០០ រូបមកពីប្រទេសចំនួន ១៨៣ ក្នុងនោះ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសនានាចំនួន ៤០ រូប។ ដោយមានប្រធានបទ "សេដ្ឋកិច្ចបៃតង និងរបៀបវារៈដល់ឆ្នាំ២០៣០ ស្ដីពីការអភិវឌ្ឍដោយចីរភាព" នោះ សន្និសីទ SBEC ឆ្នាំ២០១៨ គឺជាឱកាសសម្រាប់ប្រទេសនានាក្នុងការពិភាក្សាអំពីវិធានការប្រើប្រាស់ប្រភពធនធានប្រកបដោយប្រសិទ្ធភាព និងចីរភាព ក៏ដូចជាធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
នៅក្នុងកិច្ចិប្រជុំឯកទេសស្ដីពីការធ្វើសកម្មភាពដើម្បីអាកាសធាតុ កសិកម្ម និងការគ្រប់គ្រងកាកសំណល់និងការបំពុលមហាសាគរនោះ លោកស្រី Pham Thi Gam តំណាងមួយរូបមកពីក្រសួងធនធាន និងបរិស្ថានវៀតណាមបានថ្លែងសុន្ទរកថាអំពីការបំពុលបរិស្ថានទឹក ដោយសារកាកសំណល់ថង់ប្លាស្ទិក។ លោកស្រីបានអះអាងនូវការសាកល្បងដ៏ធំធេង ដែលប្រទេសនានាកំពុងប្រឈមមុខ ជាពិសេសគឺសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាវៀតណាម។ លើលពីនេះទៅទៀត គណប្រតិភូវៀតណាមក៏បានចែករំលែកអំពីគោលនយោបាយរបស់បក្ស និងរដ្ឋវៀតណាមក្នុងការដោះស្រាយការបំពុលបរិស្ថានដោយសារ កាកសំណល់ថង់ប្លាស្ទិកផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម