• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមពិធីបុណ្យអាស៊ាន+៣នៅកម្ពុជា


សម្តែងសិល្បៈក្នុងមហោស្រព

នាព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កម្ពុជា បានប្រព្រឹត្តទៅពិធីបុណ្យវប្បធម៌ម្ហូបអាហារនិងទេសចរណ៍អាស៊ានជាមួយប្រទេសដៃគូចំនួន៣គឺ៖ ចិន ជប៉ុននិងកូរ៉េខាងត្បូង (អា​ស៊ាន​ ​+ ៣) ។ អញ្ជើញចូលរួមក្នុងពិធីមានវត្តមានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Thach Du និងតំណាងនៃ​ស្ថានទូតប្រទេសអាស៊ាន+៣ផងដែរ។ អញ្ជើញថ្លែងមតិក្នុងពិធី លោក Youk Ngoy រដ្ឋលេខាធិការ​ក្រសួងអប់រំយុវជននិងកីឡាកម្ពុជា លោក យត់ ង៉ុយ បានឲ្យដឹងថា ពិធីបុណ្យនេះ សំដៅផ្លាស់ប្តូរបទពិសោធន៍ក៏ដូចជាលើកកំពស់ការយល់ដឹងអំពីវប្បធម៌របស់ប្រជាជននៃប្រទេសក្នុងប្លុកអាស៊ាននិងដៃគូទាំង​បីចិន ជប៉ុននិងកូរ៉េខាងត្បូងតាមនោះជម្រុញការយល់ដឹងគ្នាទៅវិញទៅមករបស់ប្រជាជនក្នុងតំបន់អាស៊ាន​ ផង​ដែរ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ជាម្ចាស់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦

គណៈវិនិច្ឆ័យនៃពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy នៅថ្ងៃទី២៤ ខែកក្កដា បានប្រកាសសេចក្ដីសម្រេចចិត្ត ប្រគល់ពានរង្វាន់សន្តិភាពអន្តរជាតិ Lev N. Tolstoy ឆ្នាំ២០២៦ ដល់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម ដើម្បីទទួលស្គាល់ការចូលរួមចំណែកដ៏ធំធេងរបស់មេដឹកនាំវៀតណាម ក្នុងការពង្រឹងសន្តិភាព និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិនានា។

Top