• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមចំណែកជំរុញទំនាក់ទំនងអាស៊ាន-ចិនឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ

ក្នុងនាមជាសមាជិកដ៏សកម្មនៃសហគមន៍អាស៊ាន វៀតណាមរួមជាមួយបណ្តាប្រទេសអាស៊ាននិងចិនបានពង្រឹងការសន្ទនានយោបាយ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ទំនុកទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ជំរុញទំនាក់ទំនងទ្វេភាគីឱ្យក្លាយទៅជាគំរូនៃទំនាក់ទំនងប្រកបដោយស្ថិរភាព និងនិរន្តរភាពរវាងប្រទេសជិតខាងនានា។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ VNA)

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នឹងរួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងចិន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបលើកទី ៣០ នៃ ការបង្កើតនាក់ទំនងអាស៊ាន-ចិន នាថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ តាមទម្រង់អនឡាញ។  កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃភាគីទាំងពីរវាយតម្លៃលើកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិនក្នុងរយៈពេល៣០ឆ្នាំកន្លងមក កំណត់ទិសដៅសំខាន់ ក្នុងដំណាក់កាលថ្មី ដើម្បីជំរុញទំនាក់ទំនងនេះឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្ដែងឲ្យសមស្របនឹង ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលទើប បានបង្កើតឡើងក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-ចិនលើកទី២៤ (ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១)។

ក្នុងនាមជាសមាជិកដ៏សកម្មនៃសហគមន៍អាស៊ាន វៀតណាមរួមជាមួយបណ្តាប្រទេសអាស៊ាននិងចិនបានពង្រឹងការសន្ទនានយោបាយ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ទំនុកទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ជំរុញទំនាក់ទំនងទ្វេភាគីឱ្យក្លាយទៅជាគំរូនៃទំនាក់ទំនងប្រកបដោយស្ថិរភាពនិងនិរន្តរភាពរវាងប្រទេសជិតខាងនានា។ វៀតណាមបានត្រៀមខ្លួនជាស្រេច ដើរតួនាទីជាស្ពានតភ្ជាប់រវាងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងចិន ហើយរួមជាមួយបណ្តាប្រទេសអាស៊ាន ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ រក្សាសន្តិភាព ស្ថិរភាព និងដោះស្រាយការខ្វែងគំនិតគ្នាដើម្បីផលប្រយោជន៍របស់ភាគីនានា ធានាសកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មឲ្យបានរលូន រួមចំណែកជាវិជ្ជមានដល់សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិបុលភាពរួមក្នុងតំបន់ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top