• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន

គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានចូលអញ្ជើញចូលរួមកិច្ចប្រជុំនេះ។
គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានចូលអញ្ជើញចូលរួមកិច្ចប្រជុំ

កិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ADSOM) បានបើកនាព្រឹកនេះ (ទី២ សីហា) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១០។ គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានចូលអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការពារជាតិឥណ្ឌូនេស៊ីក្នុងឆ្នាំ ប្រធានអាស៊ាន ហើយជឿជាក់ថា កិច្ចនេះនឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យយ៉ាងល្អប្រសើរ តាមនោះ បន្ទពង្រឹងទំនាក់ទំនងសាមគ្គីភាព កម្លាំងពលំសមូហភាពក្នុងអាស៊ាន ដើម្បីឆ្លើយតបប្រកបដោយភាពបតបែននិងសកម្មចំពោះរាល់បញ្ហាសាកល្បងសន្តិសុខ  ដើម្បីតំបន់សន្តិភាព វិបុលភាព និងសន្តិសុខ។

ក្នុងកិច្ចប្រជុំនេះ ប្រមុខគណៈប្រតិភូបានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន (ADSOM WG) កិច្ចប្រជុំប្រចាំឆ្នាំរបស់វិទ្យាស្ថានស្រាវជ្រាវការពារជាតិ និងសន្តិសុខអាស៊ាន លើកទី១៦ (NADI-១៦)  និងកិច្ចប្រជុំមេបញ្ជាការកងកម្លាំងការពារជាតិនៃបណ្ដាប្រទេសជាសមាជិកអាស៊ានលើកទី ២០  (ACDFM-២០)។ អង្គប្រជុំក៏បានស្តាប់បណ្តាប្រទេសធ្វើបច្ចុប្បន្នភាពអំពី កិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top