• Vietnamese
កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
• English
កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
• Français
កាសែតរូបភាពវៀតណាមជាភាសាបារាំង
• Español
កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
• 中文
កាសែតរូបភាពវៀតណាមជាភាសាចិន
• Русский
កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
• 日本語
កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
• ລາວ
កាសែតរូបភាពវៀតណាមជាភាសា ឡាវ
• 한국어
កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាទីក្រុងនៅលើពិភពលោកឆ្នាំ ២០២២

ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ Marina Bay Sands ប្រទេសសិង្ហបុរី កិច្ចប្រជុំកំពូលនៃបណ្តាទីក្រុងនៅលើពិភពលោកលើកទី ៨ (WCS) បានប្រព្រឹត្តិទៅតាមទម្រង់កិចច្ប្រជុំទល់មុខគ្នា។ គណៈប្រតិភូវៀតណាមរួមមានថ្នាក់ដឹកនាំខេត្ត-ក្រុងចំនួន៩ បានអញ្ជើញចូលរួមកិច្ចប្រជុំនេះ។

កិច្ចប្រជុំកំពូលនៃបណ្តាទីក្រុងនៅលើពិភពលោកឆ្នាំ ២០២២។ (រូបថត៖ Le Duong/TTXVN)

កិច្ចប្រជុំកំពូល WCS ឆ្នាំ២០២២ មានវត្តមានរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល អភិបាលទីក្រុង ថ្នាក់ដឹកនាំបណ្តាខេត្ត/ក្រុង និងអ្នកជំនាញឈានមុខគេក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងមកពីជុំវិញពិភពលោក។ ប្រធាន បទនៃកិច្ចប្រជុំឆ្នាំនេះគឺ “Liveable and Sustainable Cities: Emerging Stronger”  (ប្រែថា៖ ទីក្រុងគួរឲ្យចង់រស់នៅ និងប្រកបដោយនិរន្តរភាព៖ រីកចម្រើនកាន់តែរឹងមាំ" ។ WCS ឆ្នាំ២០២២ រួមមានសម័យប្រជុំពេញអង្គចំនួនពីរ និងសម័យពិភាក្សាចំនួន៥ ដោយផ្តោតសំខាន់លើប្រធានបទដូចជា៖ ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ទីក្រុងឆ្លាតវៃ ការអភិវឌ្ឍន៍និងផែនការមេ ភាពធន់របស់ទីក្រុង និងទីក្រុងនាពេលអនាគតដែលគួរឲ្យចង់រស់នៅ។

WSC គឺជាវេទិការដែលបានប្រព្រឹត្តិទៅជារៀងរាល់ពីរឆ្នាំម្តង ចាប់ផ្តើមកាលពីឆ្នាំ ២០០៨ ហើយរហូតមកដល់ពេលនេះ បានទាក់ទាញការចូលរួមពីទីក្រុងចំនួនជាង ២៥០ នៅជុំវិញពិភពលោក ហើយត្រូវបានមេដឹកនាំមកពីរដ្ឋាភិបាល សហគ្រាស អង្គការអន្តរជាតិ មកចូលរួមនិងគាំទ្រ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top