• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ជួរមុខនិងយូរអង្វែង

នារសៀលថ្ងៃទី ១០ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយសមាជិករដ្ឋសភា ប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយនៃគណបក្សប្រជាធិបតេយ្យសេរីជប៉ុន (LDP - គណបក្សកាន់អំណាចនៅជប៉ុន) លោក Hagiuda Koichi ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោក Hagiuda Koichi ប្រធានគណៈកម្មការស្រាវជ្រាវគោលនយោបាយ LDP (រូបថត៖ VGP/Nhat Bac)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលតែងតែចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់ជួរមុខ និងយូរអង្វែង។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់កម្រិត; ជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការក្នុងតំបន់ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ; បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ; ជំរុញការវិនិយោគ ផ្ទេរបច្ចេកវិទ្យា គាំទ្រសហគ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃសកល; ពិចារណា បើកទីផ្សារសម្រាប់ផ្លែឈើវៀតណាម ជាដើម។

រីឯខ្លួនវិញ លោក Hagiuda Koichi បានអះអាងថា ជប៉ុនមានបំណងចង់បន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ វៀតណាម-ជប៉ុនឡើងដល់កម្ពស់ថ្មីមួយ។ ជប៉ុននឹងគាំទ្រសហគ្រាសវៀតណាម ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល; ជំរុញសហគ្រាសជប៉ុនបន្តពង្រីកការវិនិយោគនៅវៀតណាម; អនុវត្តការប្តេជ្ញាចិត្តគាំទ្រជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) សម្រាប់វៀតណាម; គាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។ ក្នុងនោះ ជប៉ុនគាំទ្រគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាក់ទងនឹងបញ្ហាសមុទ្រខាងកើត; រក្សាសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍  ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។

នារសៀលថ្ងៃនេះផងដែរ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Shiota Koichi អភិបាលខេត្ត Kagoshima  ជប៉ុន ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យលោកអភិបាលខេត្ត និងអាជ្ញាធរខេត្ត Kagoshima លើកទឹកចិត្តសហគ្រាសខេត្ត មកបណ្តាក់ទុនកាន់តែច្រើននៅវៀតណាមលើវិស័យដែលជាប្រៀបខ្លាំងរបស់ខេត្ត ដូចជារថយន្ត គ្រឿងអេឡិចត្រូនិក   កសិកម្ម និងកែច្នៃផលិតផលកសិកម្ម និងឧស្សាហកម្មឧបត្ថម្ភ។ លោកនាយករដ្ឋមន្ត្រីក៏មានបំណងចង់ឲ្យរដ្ឋាភិបាលខេត្ត Kagoshima បន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមក្នុងការរស់នៅ សិក្សា និងធ្វើការក្នុងខេត្ត; គាំទ្រ និងរៀបចំសកម្មភាពតភ្ជាប់សហគមន៍វៀតណាម និងប្រជាជន Kagoshima … តាមនោះ បង្កើនការជឿទុកចិត្តគ្នា និងការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរ។

ចំណែកខ្លួនវិញ អភិបាលខេត្ត Kagoshima លោក Shiota Koichi បានមានប្រសាសន៍ថា ខេត្ត Kagoshima នឹងបន្តទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យឧស្សាហកម្មផលិតកម្ម កសិកម្ម កែច្នៃអាហារសមុទ្រ និងទេសចរណ៍; ទទួលនិស្សិតនិងអ្នកហាត់ការមកសិក្សា និងមានបំណងបើកជើងហោះហើរត្រង់ពីខេត្ត Kagoshima មកវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនេះ លោកអភិបាលខេត្តបានទៅទស្សនាខេត្ត Hai Duong ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយបណ្ឌិត្យសភាកសិកម្មវៀតណាម និងជួបធ្វើការជាមួយសហគ្រាសធំៗ របស់ជប៉ុនមួយចំនួន ដូចជាផ្សារទំនើប Aeon Mall Akuruhi...៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top