វៀតណាមគោរពនិងយកចិត្តទុកដាក់ពង្រឹងនិងព្រីកទំនាក់ទំនងជាមួយអង់ហ្គោឡា
នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោកTran Dai Quang បានជួបសន្ទនា ជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ អង់ហ្គោឡា លោក Georges Rebelo Chikoti, ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។នៅក្នុងជំនួបសន្ទនា ប្រធានរដ្ឋ លោក Tran Dai Quang បានចាត់ទុកថា៖ ដើម្បីបន្តជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរនាពេលខាងមុខនេះ ភាគីទាំងពីរត្រូវបង្កើនការផ្លាស់ប្កូរ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគឺគណៈប្រតិភូជាន់ខ្ពស់ បង្កើនជំនួបប្រាស្រ័យប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋក៏បានស្នើថា៖ ប្រទេសទាំងពីរត្រូវបន្តរួមសហការជិតស្និទ្ធិនៅក្នុងវេទិកាអន្តរជាតិនិងតំបន់ ហើយមានគោលបំណងថាអង់ហ្គោឡា គាំទ្រវៀតណាមបោះឆ្នោត ជាសមាជិកមិនអចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អាណត្តិ 2020-2021។
មុននោះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បាន ជួបសន្ទនាជាមួយរដ្ឋមន្ត្រីកាបរទេស និងសហប្រតិបត្តិការអន្តរជាតិអង់ហ្គោឡា លោក Georges Rebelo Chicoti ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម