• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគោរពចំពោះសាមគ្គីភាព និងការជួយឧបត្ថម្ភទាន់ពេលវេលារបស់ សហគមន៍អន្តរជាតិនិងប្រជាជនវៀតណាមនៅបរទេសក្នុងការជម្នះពុះពារលើផលវិបាកនៃព្យុះទីហ្វុងយ៉ាហ្គី

អ្នកនាំពាក្យក្រសួងការបរទេសបានជូនដំណឹងថា រហូតមកដល់ពេលនេះ សហ គមន៍ជនវៀតណាមនៅក្រៅប្រទេសបានបរិច្ចាគ និងឧបត្ថម្ភដោយផ្ទាល់នូវទឹកប្រាក់ ចំនួន ១៣ ពាន់លានដុង (ជិត ៥៣០ ពាន់ដុល្លារអាមេរិក) ហើយនឹងបន្តបរិច្ចាគបន្ថែម ទៀតដើម្បីជួយឧបត្ថម្ភដល់បណ្ដាមូលដ្ឋាន ប្រជាជនដែលរងគ្រោះដោយសារខ្យល់ព្យុះ។
ទំនិញដែលឧបត្ថម្ភដោយអង្គការ Samaritan's Purse និងរដ្ឋាភិបាលស្វីសសម្រាប់ខេត្ត Yen Bai, Lao Cai និង Cao Bang ដែលរងការខូចខាតដោយសារព្យុះ យ៉ាហ្គី ត្រូវបានដឹកជញ្ជូនមកកាន់អាកាសយានដ្ឋាន Noi Bai (ហាណូយ) នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១៩ ខែកញ្ញា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកសារ ព័ត៌មានអំពីសហគមន៍អន្តរជាតិ និងប្រជាជនវៀតណាមនៅក្រៅប្រទេសដែលមាន សកម្មភាពជួយឧបត្ថម្ភប្រជាជននៅតំបន់រងគ្រោះដោយព្យុះទីហ្វុង យ៉ាហ្គី នៅប្រទេស វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានអះអាងថា វៀតណាមគោរពជានិច្ចចំពោះសាមគ្គីភាពដ៏មានតម្លៃ ការលើក ទឹកចិត្ត សាកសួរសុខទុក្ខ និងការជួយឧបត្ថម្ភដោយទាន់ពេលវេលារបស់សហគមន៍ អន្តរជាតិ និងសហគមន៍ជនវៀតណាមនៅក្រៅប្រទេសចំពោះរដ្ឋាភិបាល និងប្រជាជន វៀតណាម ដើម្បីរួមដៃគ្នាជំនះពុះពារលើការខូចខាតដ៏ធំធេងដែលបណ្តាលមកពីគ្រោះ មហន្តរាយធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់។ អាស្រ័យហេតុនោះ ជួយវៀតណាមរក្សា ស្ថិរភាពស្ថានការណ៍ ស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ ហើយជំរុញកំណើន។

អ្នកនាំពាក្យក្រសួងការបរទេសបានជូនដំណឹងថា រហូតមកដល់ពេលនេះ សហ គមន៍ជនវៀតណាមនៅក្រៅប្រទេសបានបរិច្ចាគ និងឧបត្ថម្ភដោយផ្ទាល់នូវទឹកប្រាក់ ចំនួន ១៣ ពាន់លានដុង (ជិត ៥៣០ ពាន់ដុល្លារអាមេរិក) ហើយនឹងបន្តបរិច្ចាគបន្ថែម ទៀតដើម្បីជួយឧបត្ថម្ភដល់បណ្ដាមូលដ្ឋាន ប្រជាជនដែលរងគ្រោះដោយសារខ្យល់ព្យុះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top