• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាចំណុចភ្លឺនៃសេដ្ឋកិច្ចពិភពលោក

អ្នកនិពន្ធពីរនាក់ឈ្មោះ Nuntawun Polkuamdee និង Nareerat Wiriyapong បានធ្វើអត្ថាធិប្បាយថា វៀតណាមត្រូវបានចាត់ទុកជាទីផ្សារ ដែលកំពុងលេចចេញ ស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿន បំផុតលើពិភពលោក ដែលកំពុងទាក់ទាញការវិនិយោគគួរឲ្យកត់សម្គាល់ពីបរទេស។

ក្នុងបរិបទនៃការព្រួយបារម្ភជាសកលអំពីអតិផរណា និងអត្រាការប្រាក់កើន ឡើង វៀតណាមបានលេចចេញជាចំណុចភ្លឺផ្នែកសេដ្ឋកិច្ចដ៏កម្រមួយ ដោយមាន ល្បឿនកំណើនផលិតផលក្នុងស្រុកសរុប (GDP) មានស្ថិរភាព និងជា "ដែនដីនៃក្ដី សង្ឃឹម" សម្រាប់វិនិយោគិន។ នៅក្នុងអត្ថបទសរសេរមួយដែលមានចំណងជើងថា "កំពូល លើសពីអ្វីៗនៅសល់" ដែលបានបង្ហោះនៅលើគេហទំព័រ bangkokpost.com កាលពីថ្ងៃទី ១៩ ខែកញ្ញា អ្នកនិពន្ធពីរនាក់ឈ្មោះ Nuntawun Polkuamdee និង Nareerat Wiriyapong បានធ្វើអត្ថាធិប្បាយថា វៀតណាមត្រូវបានចាត់ទុកជាទីផ្សារ ដែលកំពុងលេចចេញ ស្ថិតក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿន បំផុតលើពិភពលោក ដែលកំពុងទាក់ទាញការវិនិយោគគួរឲ្យកត់សម្គាល់ពីបរទេស។

អ្នកនិពន្ធទាំងពីរដកស្រង់ទិន្នន័យពីក្រុមហ៊ុនវិនិយោគ One Asset Management (ONEAM) ដោយនិយាយថា មានកត្តាសំខាន់ៗចំនួន៤ដែលបានរួមចំណែកដល់ការ ជំរុញកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា ហើយការទាក់ទាញវិនិយោគិនមក វៀតណាម ជួយវៀតណាមក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចដែលផ្តល់ប្រាក់ ចំណូលខ្ពស់សម្រាប់វិនិយោគិន។ ក្នុងនោះ សេដ្ឋកិច្ចរបស់វៀតណាមបន្តរីកចម្រើន យ៉ាងខ្លាំង ទោះបីជាក្នុងស្ថានភាពជំងឺរាតត្បាតក៏ដោយ; កំណើន GDP របស់ វៀតណាមក្នុងឆ្នាំ ២០២២ អាចសម្រេចបានពី ៦,១-៦,៥%; ការវិនិយោគផ្ទាល់ពី បរទេស (FDI) នៅវៀតណាមបានកើនឡើងយ៉ាងខ្លាំង; គោលនយោបាយកំណែទម្រង់ ដីធ្លីមានប្រសិទ្ធភាព ហើយផ្សារហ៊ុនវៀតណាមបានកែសម្រួលបទប្បញ្ញត្តិស្ដីពីការ ជួញដូរមូលបត្រ ដែលជួយសម្រួលដល់ការចេញផ្សាយផលិតផលដែលមានគុណភាព កាន់តែខ្ពស់នាពេលអនាគត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top