• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជន

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជនក្នុងការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI)។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង ប្រធានបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ នៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទពលកម្មអន្តរជាតិលើកទី ១១៤ (ILC114) នៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា នៅប្រទេសស្វីស។

ឯកអគ្គរដ្ឋទូត ម៉ាយ ផាន យ៊ុង ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិលើកទី ១១៤ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

លោកឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង បានសង្កត់ធ្ងន់ថា វៀតណាមបានកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិ ជាកត្តាជំរុញជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ។

លើសពីនេះ លោកឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង បានស្នើអាទិភាពចំនួនបី ដើម្បីធានាថា AI បម្រើគោលដៅនៃការងារសមស្រប រួមមាន៖ វិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញឌីជីថល; ភ្ជាប់ការផ្លាស់ប្តូរឌីជីថលជាមួយនឹងការធានាការងារសមស្រប និងប្រព័ន្ធសន្តិសុខសង្គមដ៏ទូលំទូលាយ; កសាងក្របខ័ណ្ឌអភិបាលកិច្ច AI ដោយផ្អែកលើការសន្ទនាសង្គម តម្លាភាព ការទទួលខុសត្រូវ និងស្តង់ដារពលកម្មអន្តរជាតិ។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរបស់វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ILO និងប្រទេសជាសមាជិករបស់ខ្លួន ដើម្បីទាញយកសក្តានុពលនៃ AI សម្រាប់ការងារសមស្រប វឌ្ឍនភាពសង្គម និងវិបុលភាពរួមគ្នា៕

តាម​ vovworld.vn/km-KH

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top