ព័ត៌មាន វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជន 10/06/2026 វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជនក្នុងការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI)។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង ប្រធានបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ នៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទពលកម្មអន្តរជាតិលើកទី ១១៤ (ILC114) នៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា នៅប្រទេសស្វីស។ ឯកអគ្គរដ្ឋទូត ម៉ាយ ផាន យ៊ុង ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិលើកទី ១១៤ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)លោកឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង បានសង្កត់ធ្ងន់ថា វៀតណាមបានកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិ ជាកត្តាជំរុញជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ។លើសពីនេះ លោកឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង បានស្នើអាទិភាពចំនួនបី ដើម្បីធានាថា AI បម្រើគោលដៅនៃការងារសមស្រប រួមមាន៖ វិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញឌីជីថល; ភ្ជាប់ការផ្លាស់ប្តូរឌីជីថលជាមួយនឹងការធានាការងារសមស្រប និងប្រព័ន្ធសន្តិសុខសង្គមដ៏ទូលំទូលាយ; កសាងក្របខ័ណ្ឌអភិបាលកិច្ច AI ដោយផ្អែកលើការសន្ទនាសង្គម តម្លាភាព ការទទួលខុសត្រូវ និងស្តង់ដារពលកម្មអន្តរជាតិ។លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរបស់វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ILO និងប្រទេសជាសមាជិករបស់ខ្លួន ដើម្បីទាញយកសក្តានុពលនៃ AI សម្រាប់ការងារសមស្រប វឌ្ឍនភាពសង្គម និងវិបុលភាពរួមគ្នា៕

វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះវិធីសាស្រ្តផ្តោតលើប្រជាជនក្នុងការអភិវឌ្ឍ និងការអនុវត្តបញ្ញាសិប្បនិម្មិត (AI)។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង ប្រធានបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ នៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទពលកម្មអន្តរជាតិលើកទី ១១៤ (ILC114) នៃអង្គការពលកម្មអន្តរជាតិ (ILO) ដែលបានធ្វើឡើងនៅថ្ងៃទី៨ ខែមិថុនា នៅប្រទេសស្វីស។ ឯកអគ្គរដ្ឋទូត ម៉ាយ ផាន យ៊ុង ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទអន្តរជាតិលើកទី ១១៤ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)លោកឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង បានសង្កត់ធ្ងន់ថា វៀតណាមបានកំណត់វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការធ្វើសមាហរណកម្មអន្តរជាតិ ជាកត្តាជំរុញជាយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់ប្រទេសជាតិ។លើសពីនេះ លោកឯកអគ្គរដ្ឋទូត ម៉ាយ ផាន់ យ៊ុង បានស្នើអាទិភាពចំនួនបី ដើម្បីធានាថា AI បម្រើគោលដៅនៃការងារសមស្រប រួមមាន៖ វិនិយោគលើការអភិវឌ្ឍធនធានមនុស្ស និងជំនាញឌីជីថល; ភ្ជាប់ការផ្លាស់ប្តូរឌីជីថលជាមួយនឹងការធានាការងារសមស្រប និងប្រព័ន្ធសន្តិសុខសង្គមដ៏ទូលំទូលាយ; កសាងក្របខ័ណ្ឌអភិបាលកិច្ច AI ដោយផ្អែកលើការសន្ទនាសង្គម តម្លាភាព ការទទួលខុសត្រូវ និងស្តង់ដារពលកម្មអន្តរជាតិ។លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរបស់វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ILO និងប្រទេសជាសមាជិករបស់ខ្លួន ដើម្បីទាញយកសក្តានុពលនៃ AI សម្រាប់ការងារសមស្រប វឌ្ឍនភាពសង្គម និងវិបុលភាពរួមគ្នា៕