ក្នុងសារទូរលេខនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានថ្លែងអំណរគុណចំពោះជំនួយនិងការរួមដំណើររបស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍របស់វៀត ណាមក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមក ដោយសង្កត់ធ្ងន់ថា វៀតណាមគាំទ្រចំពោះពហុភាគីនិយមនិងតួនាទីស្នូលរបស់អង្គការសហប្រជាជាតិក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។ ទន្ទឹមនឹងនោះបានបញ្ជាក់ថា វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ដោយលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការរួមចំណែកប្រកបដោយភាពច្នៃប្រឌិត និងស្ថាបនា ក្នុងការងាររួមដើម្បីសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើពិភពលោក និងក្នុងប្រទេសនីមួយៗ៕