• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមខិតខំបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី ៣ នៅចុងត្រីមាសទី ១ ឆ្នាំ ២០២២

រដ្ឋាភិបាលវៀតណាមទើបបានបញ្ជូនរបាយការណ៍ជូនរដ្ឋសភា ស្តីពីស្ថានភាពបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ ជាពិសេសការឆ្លើយតបទៅនឹងវីរុសបំប្លែងថ្មី Omicron។
 

រូបថត៖ VGP/Hien Minh


រដ្ឋាភិបាលវាយតម្លៃថា ជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រងជាបណ្តើរៗ នៅទូទាំងប្រទេស ប៉ុន្តែការរីករាលដាលនៅតែមានភាពស្មុគស្មាញនៅពេលដែលវៀតណាមបានកត់ត្រាករណីឆ្លងវីរុសបំប្លែងថ្មី Omicron ហើយហានិភ័យនៃការរីករាលដាលជាទ្រង់ទ្រាយធំគឺខ្ពស់ណាស់។

នៅក្នុងបរិបទនោះ ការងារបង្ការនិងត្រួតពិនិត្យជំងឺរាតត្បាតត្រូវបានអនុវត្តន៍ភ្លាមៗ និងប្រកប ដោយប្រសិទ្ធភាព ជាពិសេសនៅពេលផ្លាស់ប្តូរយុទ្ធសាស្រ្តបង្ការនិងគ្រប់គ្រងការរីករាល ដាលទៅជា “ការសម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតកូវីដ ១៩” ទទួលបានលទ្ធផលវិជ្ជមាន។

នៅក្នុងរបាយការណ៍នេះ រដ្ឋាភិបាលបានឲ្យដឹងថា រហូតមកដល់ពេលនេះ វៀតណាមបានឈានដល់សម្រេចការចាក់វ៉ាក់សាំងគ្រប់គ្រាន់ជាមូលដ្ឋានលើប្រជាជនចំនួន ៧០%។ បើប្រៀបធៀបទៅនឹងគោលដៅដែលអង្គការសុខភាពពិភពលោក (WHO) ណែនាំនោះ វៀតណាមបានឈានដល់គោល ដៅមុនពេលវេលា ៦ ខែ។ តាមគម្រោង វៀតណាមនឹងបញ្ចប់ការចាក់វ៉ាក់សាំង ដូសទី៣ នៅចុងត្រីមាសទី ១ ឆ្នាំ ២០២២។ ទាក់ទងនឹងការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ សម្រាប់កុមារអាយុពី ៥ ទៅ ១១ ឆ្នាំ វៀតណាមកំពុងរៀបចំយ៉ាងសកម្ម ហើយនឹងអនុវត្តន៍តាមអនុសាសន៍វិទ្យាសាស្ត្រ ដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top