• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមកសាងប្រព័ន្ធអេកូឌីជីថលដែលត្រូវបានបង្កើតឡើងនិងគ្រប់គ្រងដោយប្រជាជនវៀតណាម

អង្គប្រជុំបានចាត់ទុកថា ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលវៀតណាមនោះសហគ្រាសនៅក្នុងស្រុកគប្បីដើរ​តួនាទី​​សំខាន់ថែមទៀត។
 


លោក Nguyen Thanh Hung អនុរដ្ឋមន្រ្តីក្រសួងពត៌មាននិងផ្សព្វផ្សាយវៀតណាម

វៀតណាមបានឆ្ពោះទៅរកការកសាងប្រព័ន្ធអេកូឌីជីថលជាមួយផលិតផលសេវាកម្មឌីជីថល ដែលបង្កើតឡើងនិង​គ្រប់គ្រងដោយប្រជាជនវៀតណាម។ លោក Nguyen Thanh Hung អនុរដ្ឋមន្រ្តីក្រសួងពត៌មាននិងផ្សព្វ​ផ្សាយ​វៀតណាមបានថ្លែងដូច្នេះនៅក្នុងសិក្ខាសាលា អ៊ីនធឺណែត Day ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយសម្ព័ន្ធសមាគមអ៊ីនធឺណែតវៀតណាម  (VIA) នាថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ។

ថ្លែងនៅទីនេះ លោក Nguyen Thanh Hung បានឲ្យដឹងថា ឈានចូលឆ្នាំទី ២១ នោះ អ៊ីនធឺណែតរបស់វៀតណាមបន្ត​ដាក់ចេញនូវការសាកល្បងនិងគោលដៅថ្មីពោលគឺកសាងប្រព័ន្ធអេកូឌីជីថលជាមួយផលិតផល និងសេវាកម្មឌីជីថលដែលត្រូវបានបង្កើតឡើងនិងគ្រប់គ្រងដោយប្រជាជនវៀតណាម។ លោក Nguyen Thanh Hung បានអះអាងថា នាបច្ចុប្បន្ននេះ សហគ្រាសវៀតណាមមានសមត្ថភាពគ្រប់គ្រាន់ ហើយមានមហិច្ឆតាគ្រប់គ្រងបច្ចេកវិទ្យាដើម្បីធ្វើជាម្ចាស់ទីផ្សារក្នុងស្រុកផង និងនាំចេញផលិតផលទៅកាន់តំបន់ផងដែរ។

នៅទីនេះ អង្គប្រជុំបានចាត់ទុកថា ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលវៀតណាមនោះ​ សហគ្រាសនៅក្នុងស្រុក​គប្បីដើរតួនាទីសំខាន់។ ការអភិវឌ្ឍផលិតផលនិងសេវាកម្មរបស់សហគ្រាសក្នុងស្រុកគប្បីឆ្លើយតបនឹងតម្រូវ​ការជាក់ស្ដែងរបស់វៀតណាម ដើម្បីនាំមកនូវផលប្រយោជន៍រួមសម្រាប់សង្គមហើយទទួលបានការស្វាគមន៍​ពីសំណាក់ប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top