នាយឧត្តមសេនីយ៍ Ngo Xuan Lich និងគណៈប្រតិភូបានអញ្ជើញជួបសម្តែងការ គួរសមនាយករដ្ឋមន្ត្រី សម្តេច
ហ៊ុនសែន
ទទួលសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ ទៀបាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈ ប្រតិភូយោធាជាន់ខ្ពស់វៀតណាមទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែឧសភាដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦។ នាព្រឹកថ្ងៃទី១មិថុនា នាយឧត្តមសេនីយ៍ Ngo Xuan Lich និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានដំណើការជំនួបចរចារជាមួយគណៈប្រតិភូយោធាជាន់ខ្ពស់របស់កម្ពុជាដឹកនាំ ដោយនាយឧត្តមសេនីយ៍ទៀបាញ់។ ដោយបំណងប្រាថ្នាបង្កើនកិច្ចសហប្រតិ បត្តិការលើវិស័យការពារជាតិឲ្យ
សក្តិសមទៅនឹងសក្តានុភាពនៃទំនាក់ទំនងរវាង ប្រទេសទាំងពីរ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពនឹងអនុវត្តពេញលេញប្រកបដោយប្រសិទ្ធិភាពនូវខ្លឹមសារបានកំណត់ក្នុងពិធីសារស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដោយគោលដៅបង្កើនការយល់ដឹង ជឿទុកចិត្តគ្នា ធានាបរិយាកាសាសន្តិភាព ស្ថិរភាពសម្រាប់ភាគីទាំងពីរអភិវឌ្ឍន៍សេដ្ឋកិច្ច និងធ្វើឲ្យបរាជ័យរាល់ឧបាយកលបំបែកបំបាកទំនាក់ទំនទ្វេភាគី។ នៅទីនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាម គឺអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសនានា ជាពិសេសគឺប្រទេសមាន ទំនាក់ទំនងប្រពៃណីនិងប្រទេសជាមិត្តជិតខាង។
ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich និងគណៈប្រតិភូបានអញ្ជើញជួបសម្តែងការ គួរសមនាយករដ្ឋមន្ត្រី សម្តេចហ៊ុនសែន ប្រធានរដ្ឋសភា សម្តេច ហេងសំរិន និងជូបសំណេះសំណាលជាមួយមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម