• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម ​និង​សហរដ្ឋអាមេរិក​រៀបចំកិច្ចសន្ទនា​ក្នុង​ឱកាសរំលឹកខួបលើកទី ៥០ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

ពិធីរំលឹកខួបលើកទី ៥០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាឱកាសដ៏ល្អប្រសើរ ដើម្បីភាគីពាក់ព័ន្ធទាំងអស់រួមគ្នាត្រិះរិះអំពីប្រវត្តិសាស្ត្រ វាយតម្លៃលើជោគជ័យ និងបញ្ហានៃរាល់ការខិតខំប្រឹងប្រែងទប់ស្កាត់ជម្លោះក្នុងអតីតកាល ហើយតាមនោះដកមេរៀនបទពិសោធន៍ ដែលអាចអនុវត្តន៍នាពេលអនាគត។
ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ VNA)

នាថ្ងៃទី ១៦ កុម្ភៈ កិច្ចសន្ទនាក្រោមប្រធានបទ  “ការត្រិះរិះក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការបញ្ចប់សង្រ្គាម បង្កើតសន្តិភាពឡើងវិញនៅវៀតណាម៖ ការជះឥទ្ធិពលដល់ទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋអាមេរិកនាបច្ចុប្បន្ន” បានប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីងតោន។

អញ្ជើញថ្លែងនៅក្នុងកម្មវិធី អនុប្រធានវិទ្យាស្ថានសន្តិភាព (USIP) លោក William Taylor បានចែករំលែកថា ពិធីរំលឹកខួបលើកទី ៥០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាឱកាសដ៏ល្អប្រសើរ ដើម្បីភាគីពាក់ព័ន្ធទាំងអស់រួមគ្នាត្រិះរិះអំពីប្រវត្តិសាស្ត្រ វាយតម្លៃលើជោគជ័យ និងបញ្ហានៃរាល់ការខិតខំប្រឹងប្រែងទប់ស្កាត់ជម្លោះក្នុងអតីតកាល ហើយតាមនោះដកមេរៀនបទពិសោធន៍ ដែលអាចអនុវត្តន៍នាពេលអនាគត។

ចំណែកឯលោកឯកអគ្គរដ្ឋទូត Nguyen Quoc Dung បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងបានបិទបញ្ចប់ជំពូកដ៏ក្រៀមក្រំក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម - អាមេរិក ហើយបានចាប់ផ្តើមសម្រាប់ដំណើរការដ៏វែងឆ្ងាយឆ្ពោះទៅរកការផ្សះផ្សា  បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ធ្វើប្រក្រតីភាពទំនាក់ទំនងក្នុងឆ្នាំ ១៩៩៥ និងបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៣ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top