• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ឥណ្ឌា៖ ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងការប្រយុទប្រឆំាងជំងឺរាតត្បាតនិងក្នុងវិស័យការពារជាតិ-សន្តិសុខ

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាមនៅក្នុងជំនួប (រូបថត៖ Thong Nhat/TTXVN)
 

នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅវៀតណាម លោក Pranay Kumar Verma។

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ឱ្យវៀតណាមនូវម៉ាស៊ីនបង្កើតអុកស៊ីសែននិងឧបករណ៍វេជ្ជសាស្ត្រសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ លោកប្រធានរដ្ឋបានស្នើឲ្យលោកឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់ជំរុញរដ្ឋាភិបាលឥណ្ឌាឲ្យវៀតណាមខ្ចីជាបន្ទាន់នូវវ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួន ១០ លានដូសនាពេលខាងមុខនេះ និងជួយឧបត្ថម្ភវៀតណាមនូវថ្នាំព្យាបាលកូវីដ ១៩ និងសម្ភារៈបរិក្ខារពេទ្យមួយចំនួន។

លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានស្នើឱ្យលោកឯកអគ្គរដ្ឋទូតសម្របសម្រួលជាមួយអាជ្ញាធរវៀតណាមដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ដែលក្នុងនោះចាំបាច់ត្រូវរក្សាបាននូវដំណើរទស្សនកិច្ចថ្នាក់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ក៏ដូចជា ជំរុញកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការដែលភាគីទាំងពីរបានចុះហត្ថលេខា។

ក្នុងវិស័យការពារជាតិនិងសន្តិសុខ លោកប្រធានរដ្ឋបានស្នើឲ្យឥណ្ឌាបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខបណ្តាញអ៊ិនធឺរណែត ផ្លាស់ប្តូរព័ត៌មានអំពីចារកម្ម ប្រយុទ្ធប្រឆាំងភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាសន្តិសុខមិនមែនប្រពៃណី និងសម្របសម្រួលយ៉ាងសកម្មដើម្បីពន្លឿនការអនុវត្តកញ្ចប់ជំនួយឥណទានសម្រាប់វៀតណាម។

ចំណែកឯឯកអគ្គរដ្ឋទូតឥណ្ឌាលោក Pranay Kumar Verma បានឯកភាពចំពោះរាល់បញ្ហាដែលលោកប្រធានរដ្ឋ Nguyen Xuan Phuc លើកឡើងនិងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ក្រុមហ៊ុនឱសថរបស់ឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ថ្នាំដើម្បីព្យាបាលជំងឺកូវីដ-១៩ ដល់ប្រទេសវៀត ណាម ហើយឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់វ៉ាក់សាំងសម្រាប់ដៃគូ រួមទាំងវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung ទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសអាស៊ាន និងទីម័រឡេស្តេ

នាថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសស្តីទី លោក Le Hoai Trung បានទទួលជួបឯកអគ្គរដ្ឋទូត និងភារធារីនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងទីម័រឡេស្តេ ប្រចាំនៅទីក្រុងហាណូយ មកសម្តែងការគយរសម និងអបអរសាទរក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសស្តីទី។

Top