• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-អាមេរិកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបម្រែបម្រួលអាកាសធាតុ ការការពារបរិស្ថាន

អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន លោក Le Cong Thanh និងនាយកទីភ្នាក់ងារ USAID វៀតណាម លោកស្រី Ann Marie Yastishock បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងនាមទីភ្នាក់ងារទាំងពីរ។

នាយកទីភ្នាក់ងារ USAID វៀតណាម លោកស្រី Ann Marie Yastishock និងអនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន លោក Le Cong Thanh បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (ប្រភព៖ USAID Vietnam)


នាថ្ងៃទី ២៨ មករា នៅទីក្រុងហាណូយ ក្រសួងធនធានធម្មជាតិនិងបរិស្ថាន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមស្មុគស្មាញលើការប្រែប្រួលអាកាសធាតុនិងការការពារបរិស្ថាន។ អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថាន លោក Le Cong Thanh និងនាយកទីភ្នាក់ងារ USAID វៀតណាម លោកស្រី Ann Marie Yastishock បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងនាមទីភ្នាក់ងារទាំងពីរ។

ថ្លែងមតិក្នុងពិធីចុះហត្ថលេខានេះ នាយកទីភ្នាក់ងារ USAID វៀតណាមបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រី វៀតណាមនៅឯកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ ២០២១ (COP26) ហើយ USAID ត្រៀមខ្លួនជាស្រេចដើម្បីជួយវៀតណាមសម្រេចបាននូវគោលដៅសំខាន់ៗទាំងនេះ។ យោងតាមលោកស្រី Ann Marie Yastishock អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជួយសម្រួលដល់ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាងទីភ្នាក់ងារ USAID និងនាយកដ្ឋានធនធានធម្មជាតិនិងបរិស្ថាន លើវិស័យបម្រែបម្រួលអាកាសធាតុនិងការបំពុលបរិស្ថាន ដែលជាជំហានឆ្ពោះទៅមុខក្នុងការលើកកម្ពស់ការយល់ដឹងនិងបង្កើតការផ្លាស់ប្តូរបរិស្ថានសម្រាប់ប្រជាជននិងខឿនសេដ្ឋកិច្ចវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


  

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top