ព័ត៌មាន
វៀតណាម - អាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីការពង្រឹងការដោះស្រាយផលវិបាកនៃសង្គ្រាម
ឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការដោះស្រាយផលវិបាកនៃគ្រាប់បែកមីននិងសារធាតុគីមីពុល ក្រោយសម័យសង្គ្រាមនៅវៀតណាម (គណៈកម្មាធិការដឹកនាំជាតិ ៧០១) និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម Marc Evans Knapper បានធ្វើជាសហអធិបតីនៃពិធីចុះហត្ថលេខា។
ដោយសង្កត់ធ្ងន់ថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់និងមានអត្ថន័យពិសេស ក្នុងឱកាសរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងជំនឿជាក់ថា អនុស្សរណៈយោគយល់គ្នានេះ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់វៀតណាមនិងអាមេរិក ដើម្បីបញ្ចប់ប្រកបដោយជោកជ័យនូវការដោះស្រាយផលវិបាកនៃសង្គ្រាម រួមចំណែកដល់ការអភិវឌ្ឍយ៉ាងខ្លាំងក្លា នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងសហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូត Marc Evans Knapper បានបញ្ជាក់ថា សហរដ្ឋអាមេរិកទទួលស្គាល់និងថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តិការ និងការរួមចំណែករបស់វៀតណាម ក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាមនិយាយរួម និងក្នុងការស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសម័យសង្គ្រាម (MIA)និយាយដោយឡែក។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ បានអះអាងសារជាថ្មីពីស្មារតីសហប្រតិបត្តិការដ៏ខ្លាំងក្លាវាងអាមេរិក និងវៀតណាម។ កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសទាំងពីរ ដើម្បីបន្តអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ៕








