នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc និងសមភាគីឡាវ លោក Thoonglun Sisulith
បានអញ្ជើញជាសហអធិបតីកិច្ចប្រជុំលើកទី៣៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល
នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងសមភាគីឡាវ លោក Thoonglun Sisulith បានអញ្ជើញជាសហអធិបតីកិច្ចប្រជុំលើកទី៣៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ។ កិច្ចប្រជុំលើកនេះ គឺសំដៅវាយតម្លៃនូវស្ថានភាពអនុវត្តកិច្ចព្រមព្រៀងស្តីពីផែនការសហប្រតិបត្តិការវៀតណាម - ឡាវឆ្នាំ២០១៦និងផ្លាស់ប្តូរ ឯកភាពលើទិសដៅភារកិច្ចសហប្រតិបត្តិការឆ្នាំ២០១៧។ ឈរលើមូលដ្ឋាននោះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទ្វេភាគី។ អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា នេះជាកិច្ចប្រជុំដំបូងសំដៅលើកកំពស់ទំនាក់ទំនងសហប្រតិបត្តិ ការទ្វេភាគីក្នុងការបញ្ជាណែនាំនិងអនុវត្តរាល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖
“ខ្ញុំស្នើរឲ្យគណៈប្រតិភូនៃប្រទេសទាំងពីរគប្បីពង្រីកនូវបញ្ញារបស់ខ្លួននិងធ្វើការវាយតម្លៃតាមទិសជាក់ស្តែង បរានុម័តនូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងទៅ ជាពិសេស ដាក់ចេញដំណោះស្រាយនិងគោលគំនិតថ្មីសំដៅនាំកិច្ចសហប្រតិបត្តិការជាន់ខ្ពស់ទាំងអស់ចូលទៅក្នុងរាល់ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ។ ដូចជាយើងទាំងអស់គ្នាបានដឹងថានោះ ទំនាក់ទំនងសហប្រតិបត្តិការដែលមានតែមួយគ្មានពីរលើពិភពលោកនេះជាទំនាក់ទំនងរវាងឡាវ - វៀតណាមនិងរវាងវៀតណាមនិងឡាវ ហើយយើងនឹងរក្សាជានិច្ចចំណងមិត្តភាពភាតរនេះជារៀងរហូតតាមរយៈសកម្មភាពរបស់បក្សនីមួយៗនិងរដ្ឋាភិបាលនៃប្រទេស នីមួយៗផងដែរ”។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thoonglun Sisulith បានជឿជាក់ថា កិច្ចប្រជុំលើកនេះនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់៖ “ខ្ញុំសូមគោរពជូនពរនូវសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់វៀតណាមលើគ្រប់វិស័យសេដ្ឋកិច្ច សន្តិសុខ ការពារជាតិនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ ប្រការនោះធ្វើឲ្យឋានៈរបស់វៀតណាមកាន់តែបានលើកកំពស់ដោយឥតឈប់ាឈរ លើបណ្តាវេទិកាតំបន់និងអន្តរជាតិ។ក្រៅពីការជួយគ្នាទៅវិញទៅមកនោះភាគីទាំងពីរក៏បាននាំចេញនូវដំណោះស្រាយជាច្រើនសំដៅជម្រុញការវិនិយោគរបស់វៀតណាមទៅឡាវនិងរបស់ឡាវមកវៀតណាម។ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីទាំងពីររូប ភាគីទាំងពីរនឹងផ្លាស់ប្តូរមតិដោយស្មោះសរ ហើយកិច្ចប្រជុំនេះនឹងទទួលបានជោគជ័យយ៉ាងប្រសើរ”៕
តាម VOV5-វិទ្យុសម្លេងវៀតណាម