• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ឡាវ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារសហប្រតិបត្តិការលើវិស័យការពារជាតិ

នាព្រឹកថ្ងៃទី៥ ខែមីនា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត ណាម បានទទួលជួបលោកឧត្តមសេនីយ៍ទោ Saichay Kommasith អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គសេនាធិការកងទ័ពប្រជាជនឡាវ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ច​ផ្លូវការនៅវៀតណាម ក្នុងឋានៈជាប្រធានគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងទ័ពប្រជា ជនឡាវ ចាប់ពីថ្ងៃទី ៤-៦ ខែមីនា។
នាយឧត្តមសេនីយ៍ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេស អញើញទទួលជួបលោកឧត្តមសេនីយ៍ទោ Saichay Kommasith អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវ (រូបថត៖ VOV)

នៅឯពិធីទទួលនោះ នាយឧត្តមសេនីយ៍ លោក Phan Van Giang បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិតែងតែជា សសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងវៀតណាម-ឡាវ។ លោករដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងអនុវត្តការតម្រង់ទិសនៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ដែលសម្រេចបានក្នុងជំនួបរវាងប្រមុខរដ្ឋនៃបក្សទាំងបី វៀតណាម​-​ឡាវ-កម្ពុជា នាខែកុម្ភៈ ឆ្នាំ២០២៥កន្លងមក និងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលបានថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរឯកភាពមុននេះ។

រីឯខ្លួនវិញ អគ្គសេនាធិការនៃកងទ័ពប្រជាជនឡាវលោក Saichay Kommasith បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម ដែលបានជួយឧបត្ថម្ភ​គាំទ្រឡាវក្នុង តំណែងជាប្រធានអាស៊ានឆ្នាំ ២០២៤ ប្រកបដោយជោគជ័យ។

នាព្រឹកមិញនេះ នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ លោក Nguyen Tan Cuong អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការចំពោះគណៈប្រតិភូយោធាជាន់ខ្ពស់ នៃកងទ័ពប្រជាជនឡាវ ដឹកនាំដោយឧត្តមសេនីយ៍ទោ លោក Saichay Kommasith អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គសេនាធិការកងទ័ពប្រជាជនឡាវ។  បន្ទាប់ពីពិធីស្វាគមន៍ គណៈប្រតិភូទាំងពីរបានដំណើរការកិច្ចពិភាក្សា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top