• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ហ្ស៊កដានីឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ

វៀតណាមនិងហ្ស៊កដានី មានភាពស្រដៀងគ្នាជាច្រើន និងមានសក្តានុពល ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ។

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលស្វាគមន៍ព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein។ (រូបថត៖ VNA)
នេះគឺជាសារដែលត្រូវបានបញ្ជាក់នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីវៀត ណាមលោក ហ្វាម មិញជីញ និងព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein ដែលប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។ នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងព្រះមហាក្សត្រ Abdullah II Ibn Al-Hussein បានឯកភាពជំរុញខ្លាំងកិច្ចសហប្រតិបត្តិការដោយផ្អែក លើមូលដ្ឋាននៃការពង្រីកសក្តានុពល ប្រៀបខ្លាំង និងតម្រូវការអភិវឌ្ឍន៍របស់ប្រទេស នីមួយៗ រួមទាំងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញរបស់គ្នាទៅវិញទៅ មកផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបពិភាក្សាជាមួយ ព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al-Hussein។ (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនរួចជាស្រេចបង្កើតលក្ខខណ្ឌសម្រាប់សាជីវកម្មធំៗរបស់ហ្ស៊កដានី មកវិនិយោគ នៅវៀតណាម ព្រមទាំង បានស្នើឱ្យសហគ្រាសនៃប្រទេសទាំងពីរសិក្សាពីលទ្ធភាពនៃ កិច្ចសហប្រតិបត្តិការ និងការវិនិយោគរួមគ្នា ជាពិសេសនៅក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ទូរគមនាគមន៍ ផលិតកម្ម ការកែច្នៃក សិផល ព្រមទាំងជំរុញការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍ រវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងព្រះមហាក្សត្រ Abdullah II Ibn Al-Hussein ក៏បានពិភាក្សាអំពីវិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះ បណ្តាល ការជួបប្រាស្រ័យរវាងប្រជាជន ទេសចរណ៍ សុខាភិបាល និងការសុក្រិត ក្របខ័ណ្ឌច្បាប់។ ព្រះមហាក្សត្រហ្ស៊កដានីបានមានប្រសាសន៍ថា ព្រះអង្គនឹងដឹកនាំ ស្ថាប័នពាក់ព័ន្ធឱ្យធ្វើការស្រាវជ្រាវ ហើយនឹងផ្តល់អាហារូបករណ៍ក្នុងពេលឆាប់ៗនេះ ដល់និស្សិតវៀតណាមឱ្យទៅសិក្សាភាសាអារ៉ាប់ តាមការស្នើរបស់លោកនាយក រដ្ឋមន្ត្រីហ្វាម មិញជីញ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អបអរសាទរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា

អបអរសាទរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ ខែវិច្ឆិកា) និងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ៨ របស់វិស័យអប់រំ (ឆ្នាំ ២០២៥ - ២០៣០)។

Top