ព័ត៌មាន
វៀតណាម - សឹង្ហបុរីបានយល់ព្រមជាឯកច្ឆន្ទសម្រាប់ការសាងសង់យ៉ាងឆាប់ៗមណ្ឌលឧស្សាហកម្មវៀតណាម - សិង្ហបុរី
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong
នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅទីក្រុង ប៉េកាំង នៃប្រទេសចិន ក្នុងឱកាសចូលរួមវេទិកាកំពូល សហប្រតិបត្តិការអន្តរជាតិ ខ្សែក្រវាត់និងផ្លូវ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញ ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong។
ក្នុងជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្ត ដោយឃើញថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ ជានិច្ចកាល ជាចំណុចភ្លឺ ក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រី លោក Lee Hsien Loong បានវាយតម្លៃខ្ពស់ចំពោះសក្កានុពលនិងឧត្តមភាពរបស់វៀតណាម ជាពិសេស គឺកម្លាំងពលករវ័យក្មេង ដែលមានបច្ចេកវិទ្យាខ្ពស់។ ថ្នាក់ដឹកនាំទំាងពីររូបបានឯកភាព នឹងជំរុញរាល់វិស័យតភ្ជាប់ ក្នុងនោះ ផ្តោតលើសសរទ្រូងមួយចំនួន ដូចជា កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេក វិទ្យា ការផ្លាស់ប្តូរថ្មីនិងភាពច្នៃប្រឌិត ព្រមទាំងឯកភាពគ្នា អនុ វត្តន៍ការកសាងគម្រោងមួយចំនួន ដូចជា មណ្ឌលឧស្សាហកម្មវៀតណាម-សិង្ហបុរីនៅខេត្ត Quang Tri និងមណ្ឌលផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិតជាតិ ជាពិសេសគឺសហការនិងចែករំលែកនូវបទពិសោធន៍សម្រាប់ការកសាងរដ្ឋាភិបាលអេឡិចត្រូនិកជាដើម។
ម្យ៉ាងវិញទៀត សិង្ហបុរី នឹងលើកទឹកចិត្តសហគ្រាសនានា ឲ្យបន្តបង្កើនការវិនិយោគ លើវិស័យអភិវឌ្ឍន៍មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ កសាងទីក្រុងឆ្លាតវៃ មណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ រួមទាំងមានការគ្រប់គ្រងនិងធ្វើអាជីវកម្មកំពង់ផែសមុទ្រនៅ វៀតណាមផងដែរ។ នៅឯជំនួបនេះ ភាគីទាំងពីរក៏បានធ្វើការផ្លាស់ប្តូរនូវបញ្ហានានាក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម