• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-សហព័ន្ធរុស្ស៊ីឯកភាពលើការបង្កើនកិច្ចសហប្រតិបតិ្តការទ្វេភាគី

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh



នារសៀលថ្ងៃទី២៩ ឧសភា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ភាគីទាំងពីរបានឯកភាពគ្នាថា នឹងបន្តសហប្រតិបត្តិការយ៉ាងស្អិតរមួតដើម្បីជំរុញសកម្មភាពកិច្ចការបរទេសរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនាពេលខាងមុខ ក៏ដូចជាបង្កើនទំនាក់ទំនងទ្វេភាគីផងដែរ។ លោករដ្ឋមន្រ្តីការបរទេសរុស្ស៊ីបានវាយ តម្លៃខ្ពស់ចំពោះបណ្ដាវិធានការបង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 របស់ វៀតណាម ហើយចាត់ទុកថា នេះជាបទពិសោធន៍ដ៏ថ្លៃថ្លាដែលត្រូវការចែក រំលែក។

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរនៅក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធដល់ស្ថានភាពនៅស៊ីរី លីប៊ី អ៊ីរ៉ង់ និងស៊ូដង់ ជាដើម។ លោកឧបនាយករដ្ឋមន្រ្តីវៀតណាម Pham Binh Minh បាន សម្ដែងនូវគោលបំណងថា ក្នុងពេលវេលាដ៏លំបាកនោះ ប្រទេសសមាជិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំងអស់ ជាពិសេសគឺរុស្ស៊ីនិងប្រទេសធំៗដទៃទៀតនឹងស្វែងរកបាននូវសម្លេងរួម ដើម្បីរួមចំណែករក្សានិងជំរុញបរិយាកាសអន្តរជាតិមួយប្រកបដោយសន្តិភាពនិងស្ថិរភាព៕ 

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top