ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖TTXVN)
នាថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ នៅរដ្ឋធានីម៉ូស្គូ របស់សហព័ន្ធរុស្ស៊ី បានប្រព្រឹត្តទៅជំនួបសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់ អនុរដ្ឋមន្រ្តីរវាងវៀតណាមនិងរុស្ស៊ីលើកទី២។ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស ចូលរួមជំនួប។ នៅទីនេះ ភាគីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមក អំពីស្ថានភាពអន្តរជាតិតំបន់ ហើយវាយតំលៃអំពីបម្រែបម្រួលថ្មី ដ៏ស្មុគស្មាញ ជាពិសេសគឺភាពតានតឹង នាពេលថ្មីៗនេះនៅសមុទ្រខាងកើត។ ចំពោះទំនាក់ទំនងសហប្រតិបតិ្តការ ដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-រុស្ស៊ី ក្នុងនោះមានកិច្ចសហប្រតិបតិ្តការការពារជាតិ ភាគីទាំងពីរបានអះអាងនូវតួនាទីដ៏សំខាន់ នៃការអនុវត្តន៍ជំនួបសន្ទនាយុទ្ធសាស្ត្រការពារជាតិក្នុងការកសាងទំនុកទុកចិត្ត។ អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីនិងជាប្រធានគណៈប្រតិភូយោធារុស្ស៊ី លោក Antonov បានឲ្យដឹងថា៖ “យើងខ្ញុំគោរពជំនួបថ្ងៃនេះរវាងកម្មាភិបាលយោធាវៀតណាម និងរុស្ស៊ី។ នេះជាសកម្មភាពដ៏សែនសំខាន់ក្នុងចំណោមសកម្មភាពជួបសន្ទនាសំដៅអភិវឌ្ឍន៍ទំនាក់ទំនង សហប្រតិបតិ្តការដៃគូរវាងប្រទេសទាំងពីរ។ យើងខ្ញុំចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រ មានឋានៈសំខាន់ ហើយជាស្ពានតភ្ជាប់រវាងរុស្ស៊ី ជាមួយអាស៊ាន។ យើងបានអះអាងជាមួយពិភពលោកទាំងមូលអំពីចំណងមិត្តភាព កិច្ចសហប្រតិបតិ្តការដោយឈរ លើមូលដ្ឋានស្នេហារសន្តិភាព ជំនះពុះ ពារលើការសាកល្បងដោយការខិតខំប្រែងប្រែងរបស់យើង”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម