ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអនុរដ្ឋមន្ត្រី Pham Quang Hieu ក៏បានជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ព្រះអង្គម្ចាស់ Hamad bin Salman Al Khalifa និងអនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-បារ៉ែន លោក Feryal Abdullah Nass ផងដែរ។
លោកអនុរដ្ឋមន្ត្រី Pham Quang Hieu និងព្រះអង្គម្ចាស់ Abdulla bin Ahmed Al Khalifa បានឯកភាពថា ក្រសួងការបរទេសនៃប្រទេសទាំងពីរគួរតែសហការគ្នាយ៉ាង ជិតស្និទ្ធ ដាក់ពង្រាយវិធានការនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិ ការទ្វេភាគី ដូចជា បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ ខ្ពស់ ជំរុញការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន; សម្របសម្រួល និងគាំទ្រគ្នា ទៅវិញទៅមកនៅវេទិកា អង្គការតំបន់និងអន្តរជាតិ; លើកទឹកចិត្តសហគ្រាសនៃភាគី ទាំងពីរ បង្កើនការតភ្ជាប់ ចូលរួមក្នុងសកម្មភាពពន្លឿនពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីស្វែងរកឱកាសអាជីវកម្ម; បង្កើនកិច្ចសហប្រតិបត្តិការរវាងសមាគមធុរកិច្ចនៃ ប្រទេសទាំងពីរ។ ល។
នៅក្នុងជំនួបជាមួយព្រះអង្គម្ចាស់ Hamad bin Salman Al Khalifa លោកអនុរដ្ឋ មន្ត្រី Pham Quang Hieu បានស្នើឱ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បារ៉ែន បន្ត បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមនាំចេញទៅកាន់បារ៉ែន ហើយ ជួយឧបត្ថម្ភសហគ្រាស វៀតណាមអភិវឌ្ឍន៍នៅបារ៉ែន; ព្រមទាំង លើកសំណើរជាក់ ស្ដែងសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន ផ្នែក និងទីភ្នាក់ងារសេដ្ឋកិច្ចនៃ ប្រទេសទាំងពីរ។ រីឯខ្លួនវិញ ព្រះអង្គម្ចាស់បានបញ្ជាក់ថា នឹងគាំទ្រយ៉ាងសកម្មចំពោះក្រសួង ស្ថាប័ន ផ្នែកនិងសហគ្រាសនៃភាគីទាំងពីរក្នុងការភ្ជាប់ និងស្វែងរកឱកាសសហប្រតិបត្តិការ៕