• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-នូវែលហ្សេឡង់ ពង្រឹងទំនាក់ទំនងសភា ជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងអប់រំ

រដ្ឋសភាវៀតណាមសន្យាបង្កលក្ខខណ្ឌអំណោយផលទាំងអស់ ដើម្បីជំរុញឲ្យ វិនិយោគិនវៀតណាមនិងនូវែលសេឡង់ស្វែងយល់ និងជ្រៀតចូលទីផ្សារគ្នាទៅវិញទៅមក។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបនាយករដ្ឋមន្ត្រីនូវែល សេឡង់ លោកស្រី Jacinda Arden ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម។ (រូបថត៖ VOV)  
នេះជាការបញ្ជាក់របស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា នៅវិមានរដ្ឋសភា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីនូវែល សេឡង់ លោកស្រី Jacinda Arden ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម។
ប្រធានរដ្ឋសភាលោក Vuong Dinh Hue មានគោលបំណងថា រដ្ឋា ភិបាលនូវែលសេឡង់ផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ ទាំងពីរ; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ គ្រប់កាណាល់ ក្នុងនោះមាន កាណាល់រដ្ឋសភា; ពង្រីកថែមទៀតនូវតួនាទីជាស្ពានរបស់សមាគមមិត្តភាព និងក្រុម សមាជិករដ្ឋសភាមិត្តភាពនៃប្រទេសទាំងពីរ ព្រមទាំង ជំរុញការអនុវត្តឯកសារដែល បានចុះហត្ថលេខា ក្នុងនោះមានកម្មវិធីសកម្មភាពស្ដីពីការអអនុវត្តទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្រវៀតណាម - នូវែលសេឡង់ ដំណាក់កាលឆ្នាំ ២០២១ - ២០២៤។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា វៀត ណាម-នូវែលសេឡង់នៅតែមានសក្ដានុពលជាច្រើន ដើម្បីបង្កើន កិច្ចសហប្រតិបត្តិ ការលើវិស័យពាណិជ្ជកម្ម កសិកម្ម ការកែច្នៃ ទេសចរណ៍ អប់រំ បណ្តុះបណ្តាលនិង វប្បធម៌; សន្តិសុខ - ការពារជាតិ សេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ កសិកម្ម; សេដ្ឋកិច្ច ឌីជីថល ការបម្លែងថាមពល កំណើនបៃតង ជាដើម។ លោកប្រធានរដ្ឋសភាបានស្នើឱ្យ ប្រទេសទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិនានា ក៏ដូចជា ក្នុងបញ្ហាសន្តិសុខ និងយុទ្ធសាស្ត្ររួមនៅក្នុងតំបន់ក្នុងនោះមានសមុទ្រខាងកើតផងដែរ។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Arden បានបញ្ជាក់ ថា ចំពោះភាពតានតឹងជាយុទ្ធសាស្ត្រក្នុងតំបន់ ការគោរពច្បាប់អន្តរជាតិជាគោល ក៏ ដូចជាស្ថាប័នអន្តរជាតិ គឺជាបញ្ហាសំខាន់មួយ ដែលចាំបាច់ត្រូវបន្តការចរចារ និង សន្ទនា ដើម្បីដោះស្រាយដោយសន្តិវិធី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top