• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងសហព័ន្ធរុស្ស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យតុលាការ

នារសៀលថ្ងៃនេះ (ថ្ងៃទី១៩ ខែមិថុនា) នៅវិមានប្រធានរដ្ឋ លោក Vo Van Thuong ប្រធានរដ្ឋបានទទួលជួបលោក Lebedev Vyacheslav Mikhailovich ប្រធានតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោក Vo Van Thuong ប្រធានរដ្ឋបានទទួលជួបលោក Lebedev Vyacheslav Mikhailovich ប្រធានតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី (រូបថត៖ vna)

លោកប្រធានរដ្ឋ Vo Van Thuong បានវាយតំលៃខ្ពស់ចំពោះតុលាការ​កំពូលនៃប្រទេសទាំងពីរ​សម្រាប់កិច្ចសហប្រតិបត្តិការយ៉ាងសកម្ម និងប្រកបដោយ​មានប្រសិទ្ធភាពលើវិស័យជាច្រើនដូចជា៖ ការចែករំលែកបទពិសោធន៍ក្នុងដំណើរការកាត់ក្តី សហការ និងចែករំលែកគោលជំហរលើបញ្ហាតំបន់ និងអន្តរជាតិក្នុងសិក្ខាសាលា និងសន្និសីទនានា។ លោកប្រធានរដ្ឋបានស្នើឲ្យតុលាការនៃប្រទេសទាំងពីរចែករំលែកបទពិសោធន៍ប្រកបដោយវិជ្ជាជីវៈបន្ថែមទៀត ដើម្បីជួយអនុវត្តភារកិច្ចឱ្យសម្រេចបាននូវប្រសិទ្ធភាពខ្ពស់បំផុត។

រីឯខ្លួនវិញ ប្រធានតុលាការកំពូលនៃសហព័ន្ធរុស្ស៊ី លោក Lebedev Vyacheslav Mikhailovich បានផ្ញើលិខិតរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជូនលោកប្រធានរដ្ឋ Vo Van Thuong ដែលបញ្ជាក់ថា រុស្ស៊ីយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ពង្រីកទំនាក់ទំនងរវាងស្ថាប័នតុលាការនៃប្រទេសទាំងពីរ។ តុលាការកំពូលនៃសហព័ន្ធរុស្ស៊ី និងតុលាការប្រជាជនកំពូលវៀតណាមបានសហការយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការកាត់ក្ដី ជំរុញខ្លាំងការអនុវត្តបច្ចេកវិទ្យាឌីជីថលផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top