• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និង អង់គ្លេសចុះហត្ថលេខាលើអនុស្សរណៈស្តីពីការប្រយុទ្ធប្រឆាំងការការជួញដូរមនុស្ស


 លោក Sajid Javid រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេ និងឧត្តសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម (Vietnam+)

 តប​តាមការអញ្ជើញរបស់លោក Sajid Javid រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេនោះ គណ​ប្រតិភូ​នៃ​ក្រសួង​នគរបាល​វៀតណាម ដឹកនាំដោយឧត្តសេនីយ៍ឯ​ក To Lam រដ្ឋមន្ត្រីក្រសួងនគរបាល ​បាន​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ច​ការងារនៅ ចក្រភពអង់គ្លេស។​

នាថ្ងៃ​ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងឡុងដ៍ លោករដ្ឋមន្ត្រី To Lam និង លោករដ្ឋមន្ត្រី Sajid Javid បាន​ចុះហត្ថ​លេខា​លើអនុស្សរណៈរវាងរដ្ឋាភិបា​លនៃសាធារណរដ្ឋសង្គមនិយម​វៀត​ណាម និង​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ និងអៀរឡង់ខាងជើងស្ដីពីកិច្ចសហ​ប្រតិបត្តិប្រយុទ្ធប្រឆាំងការជួញដូ​រមនុស្ស។

នៅក្នុង​ជំនួបពិភាក្សាការងារ ភាគីទាំងពីរបានវាយតម្លៃ​ថា នារយៈពេលកន្លងទៅ ក្រសួងនគរបា​លវៀតណាម និងក្រសួង​មហាផ្ទៃអង់គ្លេស​ បានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម​ ដោយ​បាន​រួម​​ចំណែក​​ការពារសន្ដិសុខជាតិ សណ្តាប់ធ្នាប់ សុវត្ថិភា​ពសង្គមនិង នៃប្រទេសទាំងពីរ​។

ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការនោះ ភា​គីទាំងពីរបានឯកភាពគ្នាថា នឹងបន្តរក្សា និងអនុវត្តន៍​ការផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំឆ្នាំ សំដៅផ្លាស់ប្ដូរ និងចែករំលែកបទ​ពិសោធ​ន៍​ការ​ងារ​ ​ជំនាញវិជ្ជាជីវៈលើវិស័យប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ភាគីទាំងពីរបានជំរុ​ញការចរចា ដើម្បីស​ម្រេច​រួច​រាល់​នូវ​បែបបទនានាឲ្យឆាប់ៗ សំដៅចុះហត្ថលេខាលើកិច្ចព្រ​មព្រៀងស្ដីពីការធ្វើបត្យាប័ន និងឯកសា​រសហ​ប្រតិបត្តិ​ការ​នានា ព្រមទាំងបង្កើតក្របខ័ណ្ឌគតិយុត្តសម្រាប់រា​ល់សកម្មភាពសហប្រតិបត្តិការទ្វេភាគី រវាង
ក្រសួង​ទាំងពីរផងដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top