វៀតណាម-ថៃជួបប្រាស្រ័យក្នុងកម្មវិធីរាំតុក្កតាបែបប្រពៃណី
កម្មវិធីសិល្បៈរាំតុក្កតាបែបប្រពៃណី ដោយរោងមហោស្រពរាំ តុក្កតាប្រពៃណីថៃនិងរោងមហោស្រពរាំតុក្កតាវៀតណាម សម្តែងនៅទីក្រុងហាណូយនាយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ សំដៅរំលឹកខួបលើកទី៤០ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត រវាងវៀតណាមនិងថៃ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៧៦-ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។ អញ្ជើញចូលរួមក្នុងពិធីនេះ មានឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam និងសមភាគីថៃលោគ Thanasak Patimprakorn។
ថ្លែងមតិបើកកម្មវិធីសិល្បៈនេះ ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម លោក Manopchai Vongphakdi បានសង្កត់ធ្ងន់ថា ផ្តើមចេញពីសារសំខាន់នៃការជួបប្រាស្រ័យវប្បធម៌ សិល្បៈរវាងប្រទេសទាំងពីរនោះ សំដៅរំលឹកខួបលើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាមថៃ តាមនោះស្ថានទូតថៃប្រចាំនៅវៀតណាមបានរៀបចំកម្មវិធីសម្តែងសិល្បៈរាំតុក្កតាប្រពៃណី។ ប្រការនេះមានអត្ថ ន័យជាងខណៈដែលប្រទេសទាំងពីរមានសិល្បៈរាំតុក្កតាពិសេស រួមចំណែក ក្នុងការជួបប្រាស្រ័យនិងសហប្រតិបត្តិការ សំដៅរក្សាសិល្បៈដ៏ វិសេសវិសាលនេះ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម