ព័ត៌មាន

វៀតណាម-ថៃជួបប្រាស្រ័យក្នុងកម្មវិធីរាំតុក្កតាបែបប្រពៃណី


វៀតណាម-ថៃជួបប្រាស្រ័យក្នុងកម្មវិធីរាំតុក្កតាបែបប្រពៃណី

កម្មវិធីសិល្បៈរាំតុក្កតាបែបប្រពៃណី ដោយ​រោងមហោស្រពរាំ តុក្កតា​ប្រពៃណី​ថៃនិង​រោង​មហោ​ស្រព​រាំតុក្កតា​វៀ​ត​ណាម សម្តែងនៅទីក្រុងហាណូយ​នាយប់​ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ​២០១៦ សំដៅរំលឹក​ខួបលើក​ទី៤០ឆ្នាំនៃ​ទិវា​បង្កើត​ទំនាក់​ទំនងការ​ទូត រវាងវៀតណាមនិងថៃ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៧៦-ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។ អញ្ជើញ​ចូលរួមក្នុងពិធីនេះ មានឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam និងសមភាគី​ថៃលោគ Thanasak Patimprakorn។

​ថ្លែងមតិបើកកម្មវិធីសិល្បៈនេះ ឯកអគ្គរដ្ឋទូតថៃប្រចាំនៅវៀតណាម លោក​ Manopchai Vongphakdi បានសង្កត់​ធ្ងន់​ថា ផ្តើមចេញពីសារសំខាន់​នៃការជួប​ប្រា​ស្រ័យវប្បធម៌ សិល្បៈរវាងប្រទេស​ទាំងពីរនោះ សំដៅ​រំលឹក​ខួប​លើក​ទី៤០ នៃ​ទិវា​បង្កើតទំនាក់ទំនងការទូត​វៀត​ណាម​ថៃ តាមនោះស្ថានទូតថៃប្រចាំ​នៅវៀតណាម​បាន​រៀបចំកម្ម​វិធីសម្តែងសិល្បៈរាំតុក្កតាប្រពៃណី។​ ប្រការ​នេះមានអត្ថ ន័យជាង​ខណៈដែល​ប្រទេស​ទាំង​ពីរមាន​សិល្បៈរាំតុក្កតា​ពិសេស រួមចំណែក ក្នុងការជួប​ប្រាស្រ័យ​និងសហប្រតិបត្តិការ សំដៅរក្សាសិល្បៈដ៏ វិសេស​វិសាល​នេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top