នៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងដាណឺម៉ាកកំពុងអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅនិងមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាពិសេសក្នុងវិស័យមានលក្ខណៈយុទ្ធសាស្ត្រ គឺអាកាសធាតុនិងបរិស្ថាន បង្កើតមូលដ្ឋានគ្រឹះសំខាន់សម្រាប់នាំទំនាក់ទំនងរវាងប្រទេសទាំងពីរទៅកាន់កម្ពស់ថ្មី។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា ដាណឺម៉ាកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចសមុទ្រ កំណើនបៃតងនិងសេដ្ឋកិច្ចវិលជុំ ស្របតាមអាទិភាពអភិវឌ្ឍន៍របស់វៀតណាម។
រីឯខ្លួនវិញ ប្រធានរដ្ឋសភាលោក Soren Gade បានអះអាងថា ដាណឺម៉ាកចាត់ទុកវៀតណាមជាដៃគូសំខាន់ក្នុងតំបន់និងជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនដាណឺម៉ាក។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ បង្កើតក្រុមសភាមិត្តភាព និងចែករំលែកបទពិសោធន៍ក្នុងវិស័យច្បាប់និងការឃ្លាំមើល។
នាថ្ងៃទី ២៦ ខែវិច្ឆិកានេះ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងអាកាសធាតុ ថាមពល និងឧបករណ៍ប្រើប្រាស់ដាណឺម៉ាក Lars Aagaard។
មុននោះ នាថ្ងៃទី ២៥ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងសមភាពយេនឌ័រដាណឺម៉ាក Magnus Johannes Heunicke ដើម្បីពិភាក្សាអំពីបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើវិស័យបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព៕






