• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគីដំណាក់កាល ២០២៥-២០២៦

នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល សំដៅពិភាក្សាអំពីទិសដៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជ កម្មរវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះក៏ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលវៀតណាមនិងរាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាល ២០២៥- ២០២៥។
លោករដ្ឋមន្ត្រី លោក Nguyen Hong Dien និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រីចម និម្មល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរវាងប្រទេសទាំងពីរ (រូបថត៖ Tran Viet/TTXVN)

នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីទាំងពីររូបបានស្នើឱ្យផ្តោតលើការពន្លឿនការសម្រេចរួចរាល់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងបណ្តាញចែកចាយនៅតំបន់ព្រំដែន; បន្តសម្របសម្រួលយ៉ាងខ្លាំងក្លា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ និងការក្លែងបន្លំពាណិជ្ជកម្ម។ លើសពីនេះ សហការយ៉ាងជិតស្និទ្ធក្នុងកម្មវិធីជំរុញពាណិជ្ជកម្ម និងការតភ្ជាប់អាជីវកម្ម; ពង្រឹងការចែករំលែកព័ត៌មាន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកទេសនៅកម្រិតវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងកាត់បន្ថយការអនុវត្តវិធានការការពារពាណិជ្ជកម្ម ឬជម្លោះដែលមិនចាំបាច់នាពេលអនាគត។

បន្ទាប់ពីជំនួបនោះ លោករដ្ឋមន្ត្រី Nguyen Hong Dien និងលោកស្រីរដ្ឋមន្ត្រី ចម និម្មល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលវៀតណាម និងរាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាល ២០២៥-២០២៦៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

មហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ គឺជាឱកាសដើម្បីឧទ្ទេសនាមអំពីរូបភាពនៃទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភពលោក

មហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ គឺជាឱកាសដើម្បីឧទ្ទេសនាមអំពីរូបភាពនៃទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភពលោក

តាមនោះ មហាពិធីវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៥ មានការចូលរួមពីប្រតិភូក្នុងស្រុកប្រមាណ ១៥០០ នាក់ និងប្រតិភូអន្តរជាតិប្រមាណ ១៣០០ នាក់មកពីប្រទេស និងដែនដីចំនួន ៨៥ រួមទាំងប្រមុខរដ្ឋ និងមេដឹកនាំប្រទេសជាច្រើនជុំវិញពិភពលោកផងដែរ។

Top