នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីស្នាក់ការក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល សំដៅពិភាក្សាអំពីទិសដៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជ កម្មរវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះក៏ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលវៀតណាមនិងរាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាល ២០២៥- ២០២៥។
លោករដ្ឋមន្ត្រី លោក Nguyen Hong Dien និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រីចម និម្មល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរវាងប្រទេសទាំងពីរ (រូបថត៖ Tran Viet/TTXVN)
នៅក្នុងកិច្ចប្រជុំនេះ
រដ្ឋមន្ត្រីទាំងពីររូបបានស្នើឱ្យផ្តោតលើការពន្លឿនការសម្រេចរួចរាល់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
និងបណ្តាញចែកចាយនៅតំបន់ព្រំដែន; បន្តសម្របសម្រួលយ៉ាងខ្លាំងក្លា
ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធ និងការក្លែងបន្លំពាណិជ្ជកម្ម។ លើសពីនេះ
សហការយ៉ាងជិតស្និទ្ធក្នុងកម្មវិធីជំរុញពាណិជ្ជកម្ម និងការតភ្ជាប់អាជីវកម្ម;
ពង្រឹងការចែករំលែកព័ត៌មាន
និងលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកទេសនៅកម្រិតវិជ្ជាជីវៈ
ដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក
និងកាត់បន្ថយការអនុវត្តវិធានការការពារពាណិជ្ជកម្ម ឬជម្លោះដែលមិនចាំបាច់នាពេលអនាគត។
បន្ទាប់ពីជំនួបនោះ
លោករដ្ឋមន្ត្រី Nguyen Hong Dien និងលោកស្រីរដ្ឋមន្ត្រី ចម និម្មល
បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលវៀតណាម
និងរាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាល ២០២៥-២០២៦៕