អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញចូលរួមកម្មវិធីសិល្បៈ "បទចម្រៀងជ័យជំនះ"។ (រូបថត៖ TTXVN)
នាយប់ថ្ងៃទី ២ ឧសភា នៅរោងមហោស្រព Ho Guom (ទីក្រុងហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញចូលរួមកម្មវិធីសិល្បៈ “បទចម្រៀងជ័យជំនះ” ដែលរៀបចំដោយក្រសួងនគរបាលវៀតណាម ដើម្បីអបអរសាទរខួបលើកទី ៨០ ទិវាជ័យជំនះលើហ្វាស៊ីសនិយម (៩ ឧសភា ១៩៤៥ - ៩ ឧសភា ២០២៥)។
ក្នុងបំណងលើកតម្កើងតម្លៃមនុស្សសាស្ត្រ និងរីកសាយភាយសារសន្តិភាពលើទូទាំងពិភពលោក ជាពិសេសទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីនោះ កម្មវិធីសិល្បៈ “បទចម្រៀងនៃជ័យជំនះ” បានឧទ្ទេសនាមដល់សាធារណជននូវស្នាដៃតន្ត្រីដ៏ល្បីល្បាញរបស់រុស្ស៊ី។ រួមជាមួយតន្ត្រីរុស្ស៊ី កម្មវិធីសិល្បៈ "បទចម្រៀងនៃជ័យជំនះ" ក៏សំដែងបទចម្រៀងវៀតណាមល្បីៗផងដែរ។
ក្នុងរយៈពេលជិតមួយសតវត្ស សហភាពសូវៀត (បច្ចុប្បន្នជាសហព័ន្ធរុស្ស៊ី) បានរួមដំណើរជាមួយប្រជាជនវៀតណាមក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យ រំដោះជាតិ បង្រួបបង្រួមជាតិ និងកសាងសង្គមនិយម។ រុស្សីមិនត្រឹមតែជាមិត្តដ៏ធំខាងនយោបាយ ការពារជាតិ និងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាលំយោលដែលបានចិញ្ចឹមព្រលឹងរបស់ប្រជាជនវៀតណាមជាច្រើនជំនាន់ទៀតផង។ រហូតមកដល់សព្វថ្ងៃនេះ ស្មារតី និងភាពស្រស់ស្អាតនៃវប្បធម៌ និងសិល្បៈរុស្ស៊ីនៅតែបានរក្សាក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម ហើយត្រូវបានរីកសាយ ភាយតាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាច្រើនរវាងប្រទេសទាំងពីរ៕