នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពគ្នាបន្តរក្សាការផ្លាស់ប្តូរទស្សនកិច្ច និងជំនួបប្រាស្រ័យជាប្រចាំរវាងភាគីទាំងបី នៅគ្រប់កាណាល់ និងគ្រប់កម្រិត ដែលនាពេល ខាងមុខនេះគឺកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រសួងនរគបាល និងក្រសួងការ បរទេស ព្រមទាំង បង្កើនទម្រង់ឃោសនាអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ និង តម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងសាមគ្គីភាព មិត្តភាព ជាពិសេសការលះបង់ដើម្បីគ្នា ទៅវិញទៅមករវាងប្រទេស និងប្រជាជាតិទាំងបី ជំរុញការតភ្ជាប់រវាងថ្នាក់ដឹកនាំ វ័យក្មេង សមាជិកសភាវ័យក្មេង យុវជន និងប្រជាជននៃប្រទេសទាំងបី។ នាយក រដ្ឋមន្ត្រីទាំងបីបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។ នាយករដ្ឋមន្ត្រីទាំងបីក៏បានឯកភាពគ្នាជំរុញកិច្ច សហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ ការពារព្រំដែន មិត្តភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ពន្លឿនការងារខណ្ឌសីមាបោះបង្គោល ព្រំដែន; ទប់ស្កាត់បុគ្គល និងអង្គការនានាពីការបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំងបី ជាពិសេសនៅលើលំហអ៊ីនធឺណិត; ដោះស្រាយបញ្ហាដែលកើតឡើងឱ្យបានសមហេតុផល។
ក្នុងពេលជាមួយគ្នានេះ នាយករដ្ឋមន្រ្តីទាំងបីបានចាត់ទុកថា នាពេលខាងមុខ ចាំបាច់ត្រូវផ្តោតលើការជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ជំរុញ ខ្លាំងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ព្រំដែន សម្របសម្រួលដើម្បីបង្កើតរបកគំហើញក្នុង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ និងការធ្វើសមាហរណ កម្មអន្តរជាតិ បង្កើតកម្លាំងចលករដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងវៀតណាមនិង កម្ពុជាឲ្យឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក និងរវាងវៀតណាមនិងឡាវឡើង ដល់ ៥ ពាន់លានដុល្លារអាមេរិក។
នាយករដ្ឋមន្ត្រីទាំងបីបានឯកភាពគ្នាក្នុងការពិគ្រោះយោបល់គ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម; បញ្ហាទាក់ទងនឹងទំនាក់ទំនងទ្វេភាគី និងត្រីភាគី; សម្របសម្រួលដើម្បីរៀបចំឱ្យបានល្អសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ នៅក្នុងប្រទេសនីមួយៗនាពេលខាងមុខ៕







