• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកាយ និងកីឡា

លោករដ្ឋមន្ត្រី Nguyen Van Hung បានវាយតម្លៃខ្ពស់ចំពោះការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយបានទទួលរ៉ាប់រងថ្លៃហូបចុក ស្នាក់នៅ ជូនប្រតិភូកីឡាមកពីប្រទេសផ្សេងៗរួមទាំងប្រទេសវៀតណាម ដែលនេះមិនធ្លាប់មានពីមុនមកក្នុងកីឡាអាស៊ីអាគ្នេយ៍។
វៀតណាម-កម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកាយ និងកីឡា

នាថ្ងៃទី ៥ ឧសភា នៅរាជធានីភ្នំពេញ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Van Hung និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លោក ហង់ ជួន ណារ៉ុន បានជួបធ្វើការ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យអប់រំកាយ  និងកីឡារវាងវៀតណាម និងកម្ពុជាដំណាក់កាល ២០២៣-២០២៧ ។ លោករដ្ឋមន្ត្រី Nguyen Van Hung បានវាយតម្លៃខ្ពស់ចំពោះការដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ហើយបានទទួលរ៉ាប់រងថ្លៃហូបចុក ស្នាក់នៅ ជូនប្រតិភូកីឡាមកពីប្រទេសផ្សេងៗរួមទាំងប្រទេសវៀតណាម ដែលនេះមិនធ្លាប់មានពីមុនមកក្នុងកីឡាអាស៊ីអាគ្នេយ៍។

យោងតាមកម្មវិធីកិច្ចសហប្រតិបត្តិការ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកាយ និងកីឡារវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព ហើយមានផលប្រយោជន៍ដូចគ្នា។ ភាគីទាំងពីរបានលើកទឹកចិត្តដល់សហព័ន្ធកីឡាជាតិ ស្ថាប័នគ្រប់គ្រងការអប់រំកាយ កីឡានៃខេត្ត ក្រុង ជាពិសេសតំបន់ជាប់ព្រំដែនរួម ដើម្បីពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាទ្វេភាគី រួមចំណែកអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការកីឡារវាងប្រទេសទាំងពីរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top