• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កម្ពុជា កសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការដើម្បីការអភិវឌ្ឍ

លេខាគណៈកម្មាធិការបក្សខេត្ត Kien Giang លោក Do Thanh Binh បានសង្កត់ ធ្ងន់ថា៖ ដោយមានប្រពៃណីសាមគ្គីភាព និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាង ប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា កិច្ចសហប្រតិបត្តិការមិត្តភាពរវាង ខេត្ត Kien Giang ជាមួយខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចម្រើនយ៉ាង ល្អប្រសើរ។
  ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃសន្និសីទអន្តរជាតិស្តីពីការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍលើកទី៦វៀតណាម-កម្ពុជា ឆ្នាំ២០២២។ (រូបថត៖ VNA)  

ក្នុងឱកាសចូលរួមសន្និសីទ “ការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ​ ដើម្បីការអភិវឌ្ឍលើកទី៦” នៅខេត្ត An Giang នាថ្ងៃទី ២១ ខែកញ្ញា គណៈ ប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដឹកនាំ ដោយលោក ហ៊ី បាវី អនុប្រធាន ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ កម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំខេត្ត Kien Giang។ ក្នុងជំនួប នេះ លេខាគណៈកម្មាធិការបក្សខេត្ត Kien Giang លោក Do Thanh Binh បានសង្កត់ ធ្ងន់ថា៖ ដោយមានប្រពៃណីសាមគ្គីភាព និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាង ប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា កិច្ចសហប្រតិបត្តិការមិត្តភាពរវាង ខេត្ត Kien Giang ជាមួយខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាកាន់តែរីកចម្រើនយ៉ាង ល្អប្រសើរ។ ទាក់ទងនឹងការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែននៅតាមខ្សែព្រំដែន គោករវាងវៀតណាមនិងកម្ពុជានៅលើភូមិសាស្ត្រខេត្ត Kien Giang រហូតមកដល់ បច្ចុប្បន្ននេះ បានកសាងរួចរាល់បង្គោលព្រំដែនធំចំនួន ២៣/២៨; បង្គោលព្រំដែនតូច ទាំង ៨០/៨០; បង្គោលតម្រុយព្រំដែនទាំង៤/៤; ខ័ណ្ឌសាមីខ្សែព្រំដែនប្រវែងជាង ៤២ គីឡូម៉ែត្រ។

បន្ទាប់នោះ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Phu Quoc លោក ហ៊ី បាវី បានថ្លែងអំណរគុណចំពោះខេត្ត Kien Giang ដែលបានបង្កលក្ខខណ្ឌ ជួយឧបត្ថម្ភ ប្រជានេសាទកម្ពុជានៅពេលជួបប្រទះនឹងគ្រោះធម្មជាតិនៅលើសមុទ្រក្នុងរយៈពេល កន្លងមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋាភិបាលអនុម័តគម្រោង ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥

រដ្ឋាភិបាលអនុម័តគម្រោង “ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”

នៅថ្ងៃទី ៤ ខែមេសា ឧបនាយករដ្ឋមន្ត្រី ង្វៀន ជី យុង បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៦១១ របស់នាយរដ្ឋមន្ត្រី ដោយអនុម័តគម្រោង “ផ្លាស់ប្តូរឌីជីថលក្នុងវិស័យវប្បធម៌ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥”។

Top