• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិទ្យុសម្លេងវៀតណាមជាមួយទិវាវិទ្យុពិភពលោកថ្ងៃទី ១៣ ខែកុម្ភៈ

អ្នកសារព័ត៌មានក្នុងនាមជាភ្ញៀវកិត្តិយសនឹងចែករំលែកអំពីឱកាស បញ្ហាប្រឈម ឋានៈ និងតួនាទីរបស់វិទ្យុក្នុងយុគសម័យបច្ចុប្បន្ន តួនាទីរបស់វិទ្យុក្នុងការជំរុញសន្តិភាព បន្ធូរបន្ថយភាពតានតឹង និងជម្លោះ ព្រមទាំង ចែករំលែករឿងរ៉ាវនិងការជក់ចិត្តអំពីអាជីពជាអ្នកសារព័ត៌មានផ្នែកវិទ្យុផងដែរ។

នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាទិវាវិទ្យុពិភពលោក វិទ្យុសម្លេងវៀតណាមនឹងរៀបចំពិធីរំលឹកខួប និងសិក្ខាសាលាក្រោមប្រធានបទ វិទ្យុនិងសន្តិភាពនៅទីស្នាក់ការវិទ្យុសម្លេងវៀតណាម រដ្ឋធានីហាណូយ។ នេះក៏ជាប្រធានបទរួមនៃទិវាវិទ្យុពិភពលោកឆ្នាំ ២០២៣ ដែលជ្រើសរើសដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO)

អញ្ជើញចូលរួមក្នុងពិធីរំលឹកខួប និងកម្មវិធីជួបប្រាស្រ័យនេះ មានថ្នាក់ដឹកនាំវិទ្យុសម្លេង អ្នកសារព័ត៌មានក្នុងស្រុកនិងបរទេស តំណាងក្លឹបមិត្តអ្នកស្តាប់វិទ្យុតាមបណ្តាខេត្តមួយចំនួន និងនិស្សិតជំនាញសារព័ត៌មាននិងទំនាក់ទំនងជិត ៣០០នាក់នៃសាកលវិទ្យាល័យមួយចំនួន។ អ្នកសារព័ត៌មានក្នុងនាមជាភ្ញៀវកិត្តិយសនឹងចែករំលែកអំពីឱកាស បញ្ហាប្រឈម ឋានៈ និងតួនាទីរបស់វិទ្យុក្នុងយុគសម័យបច្ចុប្បន្ន តួនាទីរបស់វិទ្យុក្នុងការជំរុញសន្តិភាព បន្ធូរបន្ថយភាពតានតឹង និងជម្លោះ ព្រមទាំង ចែករំលែករឿងរ៉ាវនិងការជក់ចិត្តអំពីអាជីពជាអ្នកសារព័ត៌មានផ្នែកវិទ្យុផងដែរ។

កាលពី ១២ ឆ្នាំមុន នៅថ្ងៃទី ១៣ ខែកុម្ភៈ ត្រូវបានជ្រើសរើសជាផ្លូវការដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ជាទិវាវិទ្យុពិភពលោក។ នេះគឺជាមោទនភាពមួយសម្រាប់មនុស្សទាំងអស់ដែលធ្វើការក្នុងវិស័យវិទ្យុលើទូទាំងពិភពលោក រួមទាំងវិទ្យុសម្លេងវៀតណាមផងដែរ ហើយក៏ជាឱកាសសម្រាប់មិត្តអ្នកស្តាប់ទូទាំងពិភពលោក ដើម្បីមានការយល់ដឹងកាន់តែស៊ីជម្រៅចំពោះតម្លៃពិសេសនៃវិស័យវិទ្យុ។ ក្នុងអំឡុងពេលនៃការអភិវឌ្ឍរបស់ខ្លួនអស់រយៈពេលជិត ៨០ ឆ្នាំកន្លងមក វិទ្យុសម្លេងវៀតណាមបានដើរតាមរលកវិទ្យុនិងផ្លាតហ្វមបច្ចេកវិទ្យាទំនើបដទៃទៀត ដើម្បីតភ្ជាប់ ជាមួយមិត្តអ្នកស្ដាប់នៅទាំងក្នុងនិងក្រៅប្រទេស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top