• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

នាយប់ថ្ងៃទី១៥ ខែកុម្ភៈ (ថ្ងៃទី២៨ ខែកត្តិក តាមច័ន្ទគតិ) វិថីផ្កា Nguyen Hue បានបើកជាផ្លូវការ ដោយទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
វិថីផ្កា Nguyen Hue នឹងបើកបម្រើតម្រូវការរបស់ប្រជាជននៅទីក្រុងហូជីមិញ និងអ្នកទេសចរដើរលេងនិទាឃរដូវ និងទស្សនាកម្សាន្តរហូតដល់ម៉ោង ៩ យប់ ថ្ងៃទី២២ ខែកុម្ភៈ (ថ្ងៃទី៦ នៃបុណ្យតេតមមី អដ្ឋស័ក)។ រូបថត៖ VOV

ដោយមានប្រធានបទ "និទាឃៈរដូវនៃការជួបជុំ - រឹងមាំស្ទុះឈានទៅមុខ" វិថីផ្កាង្វៀនហឿ ឆ្នាំនេះបានបើកទូលាយលំហរ អនុវត្តន៍បច្ចេកវិទ្យាទំនើប និងបង្ហាញសារនៃសាមគ្គីភាព និងការអភិវឌ្ឍរបស់ទីក្រុងហូជីមិញ។

ជាលើកដំបូង កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងពេលដំណាលគ្នានៅទីតាំងបីគឺ ផ្លូវថ្មើរជើងNguyen Hue (សង្កាត់សៃហ្គន) សង្កាត់ធូ យូវ មុត និងសង្កាត់វុងតៅ។ ទីតាំងនីមួយៗមានលក្ខណៈប្លែកពីគេ ប៉ុន្តែទាំងអស់មានគោលបំណងឆ្ពោះទៅរកប្រធានបទរួម ដែលឆ្លុះបញ្ចាំងពីស្មារតីនៃសាមគ្គីភាព ការបញ្ចូលគ្នា និងការអភិវឌ្ឍដ៏រឹងមាំរបស់ទីក្រុងហូជីមិញ។

លោកស្រី Tran Thi Dieu Thuy អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានឲ្យដឹងថា ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ២៣ ឆ្នាំនៃវិថីផ្កាង្វៀនហឿ គណៈកម្មាធិការរៀបចំកំពុងអនុវត្តបទពិសោធន៍ពីរកំណែ - ពេលថ្ងៃនិងពេលយប់ - នៅក្នុងកន្លែងតែមួយនៅលើផ្លូវថ្មើរជើង Nguyen Hue ដោយរួមបញ្ចូលគ្នាយ៉ាងសុខដុមរមនានូវសិល្បៈប្រពៃណី និងបច្ចេកវិទ្យាទំនើប។ នេះគឺជាជំហានច្នៃប្រឌិតមួយ ដែលបង្ហាញពីស្មារតី ហ៊ានគិត ហ៊ានធ្វើ សកម្មភាព និងហ៊ានត្រួសត្រាយផ្លូវរបស់ទីក្រុងហូជីមិញ។

បន្ទាប់ពីពិធីបើក  ប្រជាជន និងភ្ញៀវទេសចរបានទៅទស្សនាផ្លូវផ្កា។ លោក Van Thuan ដែលនៅជាមួយក្រុមមិត្តភក្តិ បាននិយាយថា៖

"នៅវិថីផ្កា Nguyen Hue មានរូបម៉ាស្កូតសត្វសេះជាច្រើននៅក្នុងឈុតឆាកធំនិងតូច ប៉ុន្តែខ្ញុំចាប់អារម្មណ៍បំផុតជាមួយនឹងរូបចម្លាក់ម៉ាស្កូតពីរនៅច្រកចូលកណ្តាល និងច្រកទ្វារនៅជាប់នឹងកំពង់ផែ Bach Dang។ នៅច្រកចូលកណ្តាល រូបចម្លាក់ម៉ាស្កូតសេះត្រូវបានរចនាឡើងយ៉ាងទាក់ទាញ   ដែលជានិមិត្តរូបនៃការអភិវឌ្ឍរបស់ទីក្រុង។ ខ្ញុំសង្ឃឹមថា មិនត្រឹមតែប្រជាជននៅទីក្រុងហូជីមិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ញៀវទេសចរអន្តរជាតិផងដែរ នឹងមានចំណាប់អារម្មណ៍គួរឱ្យចាប់អារម្មណ៍បំផុត និងនាំគ្នាថតរូបអនុស្សាវរីយ៍នៅទីនេះ"។

វិថីផ្កា Nguyen Hue ឆ្នាំមមី អដ្ឋស័ក  ២០២៦ បើកបម្រើតម្រូវការរបស់ប្រជាជននៅទីក្រុងហូជីមិញ និងអ្នកទេសចរដើរលេងនិទាឃរដូវ និងទស្សនាកម្សាន្តរហូតដល់ម៉ោង ៩ យប់ ថ្ងៃទី២២ ខែកុម្ភៈ (ថ្ងៃទី៦ នៃបុណ្យតេតមមី អដ្ឋស័ក)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងលើកទឹកចិត្តដល់គ្រូពេទ្យ គិលានុបដ្ឋាយិកា និងអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងលើកទឹកចិត្តដល់គ្រូពេទ្យ គិលានុបដ្ឋាយិកា និងអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា

នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ (ថ្ងៃទី២៩ នៃបុណ្យតេត) នៅទីក្រុងហាណូយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មីដល់កម្មាភិបាល វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានិងអ្នកជំងឺ ព្រមទាំងត្រួតពិនិត្យការងារបម្រើអ្នកជំងឺក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅមន្ទីរពេទ្យឈានមុខគេចំនួនពីរគឺ មន្ទីរពេទ្យ Bach Mai និងមន្ទីរពេទ្យមិត្តភាព Viet Duc ។

Top