• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វគ្គផ្តាច់ព្រ័ត្រ U23 អាស៊ីឆ្នាំ២០២៦៖ ក្រុម U23 វៀតណាមមានជំនឿជឿជាក់និងការប្តេជ្ញាចិត្ត

នារសៀលថ្ងៃទី៦ ខែមករានេះ ក្នុងក្របខ័ណ្ឌនៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯក U23 អាស៊ី ដែលប្រព្រឹត្តទៅនៅប្រទេសអារ៉ាប៊ី សាអូឌីត ក្រុម U23 វៀតណាម បានចូលប្រកួតលើកដំបូងក្នុងពូល A ទល់នឹងក្រុម U23 ហ្ស៊កដានី។

គ្រូបង្វឹក Kim Sang Sik និងខ្សែការពារកណ្តាល Ly Duc នៅក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ VFF)

ថ្លែងមុនការប្រកួត គ្រូបង្វឹកក្រុម U23 វៀតណាម លោក Kim Sang Sik បានចែករំលែកថា៖ ក្រុម U23 វៀតណាមត្រូវបានវាយតម្លៃថាខ្សោយនៅក្នុងពូល A ហើយគូប្រកួតបីផ្សេងទៀតសុទ្ធតែខ្លាំង។ ប៉ុន្តែប្រសិនបើក្រុមលេងដោយការផ្តោតអារម្មណ៍ ការតាំងចិត្ត និងបង្ហាញស្មារតីប្រយុទ្ធដ៏រឹងមាំ ក្រុមអាចមានឱកាសពិតប្រាកដក្នុងការឈានទៅមុខ។ អ្នកយុទ្ធសាស្ត្រកូរ៉េខាងត្បូងរូបនេះបាននិយាយថា លោកពិតជារីករាយណាស់ដែលបានដឹកនាំក្រុម U23 វៀតណាមនៅក្នុងការប្រកួតនៅទីលានទ្វីប។ ក្រុម U23 វៀតណាមបានសម្រេចគោលដៅរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games 33) ហើយឥឡូវនេះដល់ពេលដែលក្រុមទាំងមូល ផ្តោតការយកចិត្តទុកដាក់ទាំងអស់ ទៅលើការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ជើងឯក  U23 អាស៊ី ឆ្នាំ ២០២៦។

យោងតាមកាលវិភាគ ក្រុម U23 វៀតណាមនឹងត្រូវប្រកួតជាមួយក្រុម U23 កៀហ្ស៊ីស៊ីស្ថាន (ថ្ងៃទី ៩ ខែមករា) និងធ្វើជាម្ចាស់ផ្ទះទទួលក្រុមអារ៉ាប៊ីសា អូឌីត (ថ្ងៃទី ១២ ខែមករា)។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ជើងឯក U23 អាស៊ី   ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦-២៤ ខែមករា នៅប្រទេសអារ៉ាប៊ី សាអូឌីត ដោយមានការចូលរួមពីក្រុមប្រកួតចំនួន ១៦៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

វៀតណាមនិងសហភាពអឺរ៉ុបជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រ

វៀតណាមនិងសហភាពអឺរ៉ុបជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សហភាពអឺរ៉ុប (EU) អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម បានអញ្ជើញជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (António Costa)។

Top